បុរស​ក្លាហាន​ដំបូង​គេ​បង្អស់ លោត​ពី​លើ​អាកាស​កម្ពស់ ជាង​៧ពាន់​ម៉ែត្រ ដោយ​មិន​ប្រើ​ឆត្រយោង

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អ្នកលោតឆ័ត្រអាមេរិកដ៏ក្លាហានម្នាក់ បានក្លាយជាមនុស្សដំបូងគេបង្អស់ ដែលហ៊ានលោតពីលើអាកាសកម្ពស់ ៧ ៦០០ម៉ែត្រ ចុះទៅក្រោម ត្រង់សំណាញ់ដែលចាំត្រងនៅខាងក្រោម ដោយមិនប្រើប្រាស់ឆត្រយោង។

បុរស​ក្លាហាន​ដំបូង​គេ​បង្អស់ លោត​ពី​លើ​អាកាស​កម្ពស់ ជាង​៧ពាន់​ម៉ែត្រ ដោយ​មិន​ប្រើ​ឆត្រយោង

បុរសខាងលើនេះមានឈ្មោះថា Luke Aikins អាយុ៤២ឆ្នាំ បានបំបែកកំណត់ត្រាមួយនេះ នៅក្នុងកម្មវិធី «Stride Gum Presents: Heaven Sent» ដែលបានធ្វើឡើងនៅក្នុងទីក្រុង Simi Valley រដ្ឋ California សហរដ្ឋអាមេរិក កាលពីល្ងាច ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា កន្លងទៅនេះ។ លោក Luke បានលោតចុះទៅចំសំណាញ់ ទំហំ៣០ម៉ែត្រ យ៉ាងល្អឥតខ្ចោះ រួចដើរទៅអោបកូនប្រុសអាយុ ៤ឆ្នាំ ឈ្មោះថា Logan និងប្រពន្ធឈ្មោះ Monica ដែលកំពុងឈរមើល ជាមួយសមាជិកក្រុមគ្រួសារ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការលោតមួយនេះ ពួកគេបានចំណាយពេល ២ឆ្នាំ ដើម្បីជួយលោក Luke ក្នុងការរៀបចំការលោត និងសំណាញ់ ហើយបានប្រាកដថាវានឹងដំណើរការយ៉ាងល្អ៕

ប្រភព ៖ sabay

 

  • បុរស​ក្លាហាន​ដំបូង​គេ​បង្អស់ លោត​ពី​លើ​អាកាស​កម្ពស់ ជាង​៧ពាន់​ម៉ែត្រ ដោយ​មិន​ប្រើ​ឆត្រយោង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: