​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

យ៉ាងហោចណាស់មនុស្សចំនួន ៩នាក់ ត្រូវបានសំណង់អគារកម្ពស់៣ជាន់ បាក់សង្កត់ដោយសារធ្លាក់ភ្លៀងខ្លាំងនៅក្រុងមុមបៃ ប្រទេសឥណ្ឌា នាថ្ងៃអាទិត្យម្សិលមិញ ខណៈមនុស្ស ៣២នាក់ ត្រូវរន្ទះបាញ់ស្លាប់ក្នុងថ្ងៃដូចគ្នានៅរដ្ឋ Odisha។

​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

មុនហេតុការណ៍គួរឲ្យខ្លាចនេះកើតមាន អាជ្ញាធរធ្លាប់ប្រកាសចំនួនអ្នកស្លាប់ យ៉ាងហោចណាស់ ១៧នាក់ នៅរដ្ឋ Assam ដោយសារធ្លាក់ភ្លៀងដូចគ្នា។

ចំណែកប្រជាជនបង់ក្លាដេសចំនួន ១៥នាក់ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរក្នុងរយៈពេល ២ថ្ងៃចុងក្រោយ រួមទាំងស្លាប់ដោយទឹកជំនន់ ១៧នាក់ផ្សេងទៀត។ គិតត្រឹមរយៈពេលមួយឆ្នាំនេះ មនុស្សប្រមាណ ៣០០នាក់ហើយ ត្រូវរន្ទះបាញ់ស្លាប់នៅបង់ក្លាដេស ដែលគេចាត់ទុកជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយ។

ភ្លៀងបន្តធ្លាក់ឥតឈប់នៅសប្ដាហ៍នេះ កំពុងវាយលុកតាមប្រទេសជាច្រើននៅអាស៊ីភាគខាងត្បូង រួមទាំងនេប៉ាល់ កើតមានគ្រោះទឹកជំនន់ និងបាក់ដីសម្លាប់ ៦៨នាក់។

ជនរងគ្រោះប្រមាណ ៥០ ០០០នាក់ រស់នៅភាគខាងត្បូង និងខាងកើតប្រទេសឥណ្ឌា ត្រូវបានគេជម្លៀសចេញពីផ្ទះនៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារកម្លាំងព្យុះបានរុញច្រានទឹកទន្លេដល់កម្រិតប្រកាសអាសន្ន ដោយបំផ្លាញដំណាំ និងផ្ទះសម្បែងជាង ៣០០០ខ្នង ត្រូវដួលរលំ៕

​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់
​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់ ​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់

ប្រភព ៖ sabay

  • ​ធ្លាក់​ភ្លៀង​និង​រន្ទះ​បាញ់​សម្លាប់​​​​​​​ពលរដ្ឋ​​​ឥណ្ឌា​៤១​នាក់ និង​បង់ក្លាដេស​​​៣២​នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: