ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងសំដែងការព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ក្រោយមន្រ្តីជំនាញរកឃើញបង្រ្កាបណែម និងប្រហិតផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពខុសច្បាប់ជាង៤តោន

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបាត់ដំ បានលើកឡើងសំដែង នូវការព្រួយបារម្ភពីបញ្ហាសុខភាព រងផលប៉ះពាល់ពីទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ចរាចរណ៍នៅលើទីផ្សារ ក្នុងខេត្តបាត់ដំបងក្រោយពីប៉ុន្មានថ្ងៃនេះ មន្រ្តីជំនាញកាំកុងត្រូលបានរកឃើញប្រភេទ អាហារប្រហិត និងណែមផលិតដាក់សារធាតុគីមីបូរ៉ាក់ រក្សាគុណភាពបានយូរ បង្កឱ្យប៉ះពាល់់សុខភាព និងទំនិញខូចគុណភាពជាច្រើនទៀត សរុបជាង៤តោន ត្រូវមន្រ្តីជំនាញបង្រ្កាបបាននៅលើទីផ្សារក្នុងខេត្តបាត់ដំបង ។

ទំនិញខូចគុណភាពខុសច្បាប់ រួមនិងប្រហិតណែមរកឃើញមានផ្ទុកសារធាតុគិមីសរុបជាង៤តោននោះ ក៏ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងរៀបចំដុតកំទេចចោល កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្នុងវិធានការបង្ការ ទប់ស្កាត់ ទំនិញបង្កគ្រោះថ្នាក់សុខភាព ។

ប្រភពព័ត៌មានពីមន្រ្តីជំនាញកាំកុងត្រូលប្រាប់ឱ្យដឹងថាទំនិញម្ហូបអាហារគ្មានសុវត្ថិ ភាពដែលត្រូវដុតកំទេចចោលរួមមាន៖ ប្រហិតផ្ទុកសារធាតុគីមីបូរ៉ាក់១,២០០ គីឡូក្រាម ណែមត្រីផ្ទុកសារធាតុគីមីបូរ៉ាក់៥១៥គីឡូក្រាមនំធុង ភេសជ្ជៈចម្រុះចំនួន ២,៧៧៦គីឡូក្រាម។

មន្រ្តីជំនាញធ្លាប់អះអាងថា ការប្រើប្រាស់សារធាតុគីមី រួមផ្សំទំនិញម្ហូបអាហារ និងទំនិញខូចគុណភាពបង្កប៉ះពាល់សុខភាពបំផុតដល់អ្នកបរិភោគ ដូចជាប៉ះពាល់ ទៅលើ ក្រពះ ពោះវៀន តម្រងនោម ថ្លើមប្រម៉ាត់ ក្រលៀន និងឈានដល់ កើតជម្ងឺ មហារីក ទៀតផង។បើសិនប្រើប្រាស់សារធាតុគីមីជ្រុលខ្លាំងអាចពុលស្លាប់ភ្លាមៗផងដែរ។

ប្រជាពលរដ្ឋសូមសំណូមពរដល់អង្គភាពនិងស្ថាប័នពាក់ព័ន្ធជាពិសេសមន្រ្តីជំនាញកាំកុងត្រូលខេត្តបាត់ដំបង ត្រូវមានការយកចិត្តទុកដាក់ចុះត្រួតពិនិត្យឱ្យបានដិតដល់ទីតាំង សិប្បកម្មតូចធំ ផលិតម្ហូបអាហារ និងទំនិញផ្សេងទៀតនៅលើទីផ្សារ ក៏ដូចត្រួតពិនិត្យនៅ មាត់ច្រកទ្វារព្រំដែនឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីបង្ការទប់ស្កាត់រាល់ការផលិតនិងនាំចូលទំនិញ គ្មានគុណភាព និងគ្មានសុវត្ថិភាព កុំឱ្យមានចរាចរណ៍នៅលើទីផ្សារ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងសំដែងការព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ក្រោយមន្រ្តីជំនាញរកឃើញបង្រ្កាបណែម និងប្រហិតផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពខុសច្បាប់ជាង៤តោន

សូមបញ្ជាក់ថា ខេត្តបាត់ដំបងគឺជាខេត្តមួយជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវគេមើល ឃើញថា មានការប្រឈមខ្លាំងទៅលើការនាំចូលទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ពីប្រទេសថៃ ដែលមានឈ្មួញខិលខូចមួយចំនួនលួចនាំចូលទំនិញគ្មានសុវត្ថិភាព និងហាមឃាត់ខុសច្បាប់តាមច្រកព្រំដែននោះ ។ គ្រាគេមើលឃើញថា ច្រកព្រំដែនសំខាន់នៅខេត្តបាត់ដំបងមានសរុប៤កន្លែង ជាមុខសញ្ញានាំចូលទំនិញមកនោះ គេកម្រឃើញមន្រ្តីជំនាញកាំកុងត្រូល រងការរិះគន់ពីពលរដ្ឋ ធ្វើការត្រួតពិនិត្យមានភាពធូរលុង និងភាពអសកម្មជាហេតុធ្វើឱ្យទំនិញគ្មានសុវត្ថិភាពហូរចូលយ៉ាងងាយស្រួល ៕ សំ វិច្ឆិកា

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងសំដែងការព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ក្រោយមន្រ្តីជំនាញរកឃើញបង្រ្កាបណែម និងប្រហិតផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពខុសច្បាប់ជាង៤តោន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងសំដែងការព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ក្រោយមន្រ្តីជំនាញរកឃើញបង្រ្កាបណែម និងប្រហិតផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពខុសច្បាប់ជាង៤តោន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងសំដែងការព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ក្រោយមន្រ្តីជំនាញរកឃើញបង្រ្កាបណែម និងប្រហិតផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពខុសច្បាប់ជាង៤តោន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងសំដែងការព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ក្រោយមន្រ្តីជំនាញរកឃើញបង្រ្កាបណែម និងប្រហិតផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពខុសច្បាប់ជាង៤តោន

ប្រភព ៖ nokorwatnews

  • ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងសំដែងការព្រួយបារម្ភពីបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព ក្រោយមន្រ្តីជំនាញរកឃើញបង្រ្កាបណែម និងប្រហិតផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពខុសច្បាប់ជាង៤តោន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: