រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិកអង្គការទស្សនៈពិភពលោកប្រចាំស្រុកបរិបូរណ៍២នាក់បានរងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីត្រូវបានរថយន្តដឹករថក្រោះរបស់យោធា បានបុកកិនម៉ូតូខ្ទេចមួយទាំងមូល និង ជ្រុលទៅបុករោងលក់ផ្លែឪឡឹកតាមផ្លូវខ្ទេចតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់

ប្រជាពលរដ្ឋដែលឃើញហេតុការបានអោយដឹងថា នៅមុនពេលកើតេហេតុស្រ្តី២នាក់ បានជិះម៉ូតូម៉ាកហុងាដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ពោធិសាត់ ១C-៥៤៦៦ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែនៅពេលមកដល់ចំណុចកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ពណ៌ត្រេអ៊ី ជារថយន្តរបស់យោធា សម្រាប់ដឹករថក្រោះធ្វើដំណើរច្រាស់ទិសគ្នា និងបានបើកជែងរថយន្តមួយគ្រឿងទៀតនៅខាងមុខក៍ជ្រុលទៅបុកស្រ្តី២នាក់ ប៉ើងខ្ទាតចេញពីម៉ូតូ ហើយត្រូវរថយន្តកិនម៉ូតូខ្ទេចតែម្តង ភ្លាមៗនោះស្រ្តីដែលជាបុគ្គលិកអង្គទស្សនៈពិភពលោក កម្ពុជា ប្រចាំនៅស្រុកបរិបូរណ៍ បានរងរបួសធ្ងន់ ហើយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយទេ ព្រោះក្រោយពេលកើតហេតុក្រុមគ្រួសារដឹងក៍ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាម ។ ចំណែកឯកអ្នកបើកបរថយន្តបង្ករត្រូវបានប្រជាពលរដ្ឋប្រាប់ថា មិនបានបង្ហាញអត្តសញ្ញាណប្រាប់ទៅសមត្ថកិច្ចនោះទេ ទោះបីជាសមត្ថកិច្ចសួរឈ្មោះក៍ដោយ ហើយក្រោយពេលកើតេហេតុរថយន្តនេះក៍មិនត្រូវបានឃាត់នោះដែរ ៕ ចន្ថា

រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់ រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់ រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់ រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់ រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់ រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់ រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់ រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់

ប្រភព ៖ nokorwatnews

  • រថយន្តដឹករថក្រោះរបស់យោធាបើកលឿនបុកម៉ូតូបុគ្គលិកអង្គការទស្សនៈពិភពលោករបួសធ្ងន់២នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: