មុននេះបន្តិច​ រថយន្តយីឌុបឡើង​ចំណោតរអិលធ្លាក់ទូកុងតឺន័រ​សង្កត់​រថយន្តបាឡែន

រាជធានីភ្នំពេញ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ រថយន្តយីឌុបមួយគ្រឿង​បានបើក​ឡើង​ចំណោត ​ស្រាប់តែរអិលធ្លាក់ទូកុងតឺន័រ ​​សង្កត់រថយន្តបាឡែនមួយគ្រឿង​ ប៉ុន្តែពុំមានមនុស្ស​ណាម្នាក់រងរបួសនោះទេ ។ ឧបទ្ទវហេតុនេះ​ បានកើតឡើងនៅវេលាម៉ោង​ប្រមាណ១១១ថ្ងៃត្រង់ថ្ងៃទី០១​ សីហា ២០១៦ ​នៅផ្លូវលេខ៤៨៨ កែងផ្លូវ២៧១ ស្ថិតក្នុងសង្កតា់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន ។