ប្លន់​ផ្ទះវេរលុយ ​«ទ្រូម៉ាន់នី» ​នៅផ្សារអូរដឹម

រាជធានីភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ ផ្ទះដូរនិង​វេរលុយ«ទ្រូម៉ាន់នី» បានត្រូវ​ក្រុម​ចោរ២នាក់​ប្រដាប់ដោយអាវុធខ្លីមួយដើម ​និងជិះម៉ូតូមួយគ្រឿង(មិនច្បាស់ម៉ាក)​ ធ្វើសកម្មភាពភ្ជង់ម្ចាស់ផ្ទះ​ប្លន់ប្រមូលយក​លុយ​ខ្មែរ១២លានរៀល​ និងលុយដុល្លារ៥០០ ​ជិះគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះ​បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា​ម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០១ ​សីហា ២០១៦ ​នៅផ្ទះលេខ៥១​ យីហោ​«ទ្រូម៉ាន់នី ហេង ​ហេង» ​ស្ថិតនៅតាមផ្លូវបេតុង​ ក្នុងភូមិ-សង្កាត់ត្រពំាងក្រសំាង ​ខណ្ឌពោធិសែនជ័យ ៕