JYP បក​ស្រាយ​​ព័ត៌មាន Lee Minho និង Suzy ចែក​ផ្លូវ​គ្នា

បើ​យោង​តាម​ការ​ទម្លាយ​ពី​ប្រភព​ផ្ទៃ​ក្នុង ចំណង​ស្នេហ៍​របស់​តារា​ល្បី​ឈ្មោះ​កូរ៉េ តារា​សម្ដែង​រូប​សង្ហា Lee Minho និង​តារា​ចម្រៀង Suzy បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ។

 

JYP បក​ស្រាយ​​ព័ត៌មាន Lee Minho និង Suzy ចែក​ផ្លូវ​គ្នា

 

ព្រឹក​ថ្ងៃ​ទី ១​ខែ​សីហា ប្រភព​ខាង​ក្នុង​ជា​ច្រើន​រូប​បាន​ទម្លាយ​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Sports Today ថា៖ “Lee Minho និង Suzy បាន​បែក​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ពួក​គេ​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​ជា​មិត្ត​ល្អ​វិញ។ សារ​ព័ត៌មាន Insiders បាន​បន្ត​ទៀត​ថា សិល្បករ​ទាំង​២​បាន​ដាច់​គ្នា​ដោយ​សារ​ការងារ​មមាញឹក​ពេក គ្មាន​ពេល​ជួប​គ្នា។ គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ល្បី​ឈ្មោះ​ទាំង​២​នេះ​បាន​ចាប់​ផ្ដើម​មនោសញ្ចេតនា​របស់​ពួក​គេ​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន។

 

ទាក់​ទិន​នឹង​ព័ត៌មាន​ខាង​លើ JYP Entertainment តំណាង​ក្រុមហ៊ុន​របស់ Suzy បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ៗ។ ផលិតកម្ម​មួយ​នេះ​បាន​លើក​ថា តួ​រឿង “The Heirs” និង​តារា​របស់​ខ្លួន​នៅ​តែ​ស្រលាញ់​គ្នា​ជា​ធម្មតា គ្មាន​រឿង​ប្រេះស្រាំ​អ្វី​នោះ​ឡើយ៕

 

ចុចអាន៖តួ​រឿង”សង្សារ​ខ្ញុំជា​មនុស្ស​ភព​ផ្កាយ” ប្រឹង​សម្រក​រាង​ខណៈ​ជិត​ដល់​ថ្ងៃ​ថត​​រឿង​ជាមួយ Lee Minho

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop