ខាត់ ចម្រើន លូក​មាត់​ក្នុង​រឿង ភិន សុ​ដា​លី​ល ទីបំផុត​ត្រូវ​…

ភិន សុដាលីស ដែលជួបរឿងលែងលះមិនទាន់បានប៉ុន្មានផង ស្រាប់តែជួបរឿងក្តៅក្រហាយមួយទៀត ដោយនាងបានផ្ទុះកំហឹងឆាបឆេះឆួលជាពន់ពេកចំពោះលោក ខាត់ ចម្រើន ដែលជាតារាកំប្លែងម្នាក់ក្នុងត្រកូលខាត់ និង ជាប្អូនប្រុសបង្កើតរបស់តារាចម្រុះទេពកោសល្យ ខាត់ សុឃីម ក៏ព្រោះតែតារាកំប្លែងស្ងួតរូបនេះបានបង្ហោះឃ្លាប្រយោគមួយឃ្លាយ៉ាងចុចឈាមឱ្យនាងថា <strong>«ពេលងប់ជាមួយហ្នឹងប្តី វាហ៊ានជេរថាឱ្យឪ ដល់ពេលមានរឿងអាស្រូវយកឪមកធ្វើគ្នា ។ តើមនុស្សនេះប្រភេទអីន៎…??»

ការបោះពាក្យសម្តីក្នុងន័យដៀមដាមឱ្យ ភិន សុដាលីស របស់តារាកំប្លែង ខាត់ ចម្រើន បានធ្វើឱ្យ ភិន សុដាលីស ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ហើយជាមួយគ្នានេះនាងក៏បានវាយបកសកស្រកាតបទៅវិញយ៉ាងចាស់ដៃដែរនៅលើទំព័រហ្វេសប៊ុក ដោយនាងសរសេរថា «តាំងពីដើមមកឃើញគាត់ ខ្ញុំតែងតែលើកដៃសំពះគោរពគាត់ តែដល់ពេលឃើញគាត់និយាយមួយម៉ាត់នេះមក តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះតារាសិល្បៈរៀមច្បងដ៏គួរឱគោរពមួយនេះ? តើខ្ញុំបានទៅធ្វើស្អីគាត់?»។

ជាមួយនឹងរឿងលូកមាត់លូក-ក របស់ ខាត់ ចម្រើន ថាឱ្យ ភិន សុដាលីស នេះដែរ ក៏មានការចូលរួមជាយោបល់ពីមហាជនផងដែរថា ជារឿងមិនសមរម្យមួយដែលតារារៀមច្បងរូបនេះទៅឈឺឆ្អាលរឿងគ្រួសាររបស់គេ ដែលនាំឱ្យកើតមានបញ្ហាដល់ខ្លួន ដូចពាក្យចាស់តែងពោលថា ដំបៅមិនឈឺបែរជាយកឈើរុក ដូច្នោះដែរ ។

គួរបញ្ជាក់ផងដែរថាចំពោះរឿងលែងលះគ្នារវាងភិនសុដាលីសនិងលោកប៉ែនចំរុងត្រូវបានបញ្ចប់ជាស្ថាពរហើយកាលពីពេលកន្លងទៅថ្មីៗនេះ ដោយសាមីជនទាំងពីរត្រូវបានរស់នៅជាអ្នកដទៃនឹងគ្នាគ្មាអ្វីជាប់ទាក់ទងគ្នាទៀតឡើយ ហើយក្នុងនោះដែរអ្នកនាងភិនសុដាលីស គឺទទួលបានសិទ្ធិគ្រប់គ្រងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនរបស់នាងដែលនឹងជិតសម្រាលនាពេលខាងមុខនេះ ។ រីឯលោកប៉ែនចំរុង វិញទទួលបានរថយន្តLexus មួយគ្រឿងដែលអ្នកទាំងពីរទិញរួមជាមួយគ្នាកាលពីនៅជាប្តីប្រពន្ធ ៕

ប្រភព៖ pmhotnews


ខាត់ ចម្រើន លូក​មាត់​ក្នុង​រឿង ភិន សុ​ដា​លី​ល ទីបំផុត​ត្រូវ​…

សុជាតិ បង្ហោះ​វីដេអូ​បាញ់ នាយ​ចឺម ចំៗ (​មាន​វីដេអូ​)

ខាត់ ចម្រើន លូក​មាត់​ក្នុង​រឿង ភិន សុ​ដា​លី​ល ទីបំផុត​ត្រូវ​…

ជៀស ស្រួច បង្ហាញ​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​សាជាថ្មី​