Herrera ​ជឿ​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៤ នឹង​ជួយ​ឲ្យ​ Man Utd លើក​ពាន​ EPL

Ander Herrera ខ្សែ​បម្រើ​ក្រុម​ Manchester United ជឿ​ថា​ខ្សែ​​ប្រយុទ្ធ​ទាំង​៤​នាក់​ Zlatan Ibrahimovic, Wayne Rooney, Marcus Rashford និង​ Anthony Martial ​នឹង​អាច​ជួយ​រក​គ្រាប់​បាល់​កាន់​តែ​ច្រើន​ និង​​អាច​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​ ឈ្នះ​ពាន​ Premier League រដូវ​កាល​ថ្មី​បាន។

 

Herrera ​ជឿ​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៤ នឹង​ជួយ​ឲ្យ​ Man Utd លើក​ពាន​ EPL

Rashford (ឆ្វេង), Zlatan, Martial និង​ Rooney

 

ខ្សែ​បម្រើ​អេស្ប៉ាញ​វ័យ​២៦​ឆ្នាំ​រូប​នេះ យល់​ថា​​ខ្សែ​ប្រយុទ្ធ​ទាំង​៤​នាក់​ខាង​លើ​ ​មាន​សមត្ថភាព​ល្អ​ខុសៗ​គ្នា និង​កាន់​តែ​ខ្លាំង​ពេល​ពួកគេ​នៅ​ក្រុម​តែ​​មួយ ​ប្រៀប​ដូច​ខ្សែ​ប្រយុទ្ធ​ទាំង​៤ Andy Cole, Dwight Yorke, Teddy Sheringham និង​ Ole Gunnar Solskjaer កាល​ជំនាន់​ Sir Alex Ferguson ​ដែល​ឈ្នះ​ពាន​៣ ​ឆ្នាំ​១៩៩៩ ដូច​គ្នា។

 

Herrera ​ជឿ​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៤ នឹង​ជួយ​ឲ្យ​ Man Utd លើក​ពាន​ EPL

Ander Herrera ខ្សែ​បម្រើ​ក្រុម​ Manchester United (ស្តាំ)

 

Herrera បាន​និយាយ​ថា៖ “សង្ឃឹម​ថា យើង​អាច​រក​គ្រាប់​បាន​កាន់​តែ​ច្រើន​នៅ​រដូវ​កាល​ថ្មី​ ព្រោះ​​នោះ​ជា​អ្វី​ដែល​យើង​ចង់​បាន។ ខ្ញុំ​គិត​ថា​ ខ្សែ​ប្រយុទ្ធ​របស់​យើង​មាន​សមត្ថភាព​​ចម្រុះ​​គ្នា​ល្អ​ណាស់ ព្រោះ​ពួកគេ​មាន​សមត្ថភាព​​​ខុស​ៗ​គ្នា​រៀងៗ​ខ្លួន។ Zlatan ​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាន​ច្រើន ខណៈ​ដែល​ Rashford ​រហ័ស និង​លឿន។ ដូច្នេះ​ខ្ញុំ​គិត​ថា វា​ល្អ​សម្រាប់​គ្រូ​បង្វឹក​ ដើម្បី​មាន​ជម្រើស​ច្រើន”។

 

Herrera ​ជឿ​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៤ នឹង​ជួយ​ឲ្យ​ Man Utd លើក​ពាន​ EPL

 

“យើង​មាន​ Zlatan ដែល​ជា​កីឡាករ​ម្នាក់​ល្អ​បំផុត​លើ​ពិភពលោក ហើយ​យើង​មាន​អ្នក​ដឹក​នាំ​ដ៏​ល្អ​នៅ​ក្នុង​ក្រុម​ជាមួយ​នឹង​វត្តមាន​​របស់​គាត់។ ហើយ​ជាមួយ​​នឹង​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ Rooney, Michael Carrick និង​ Ashley Young…​យើង​ពិត​​ជា​មាន​​សុទិដ្ឋិនិយម នា​ពេល​អនាគត​ដ៏​ខ្លី”។ Herrera បន្ថែម៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror