​សុវណ្ណឌឿន​ ​ថា​ ផ្ដួល​​ថៃ​ Chokdee ​ឲ្យ​សន្លប់ ​ស្រប​តាម​​បំណង​មុន​ការ​ប្រកួត​

កីឡាករ​​ ឡុង សុវណ្ណឌឿន​ បាន​​​​ផ្ដួល​កីឡាករ​ថៃ ​ Chokdee Sor Thanapetch ​ឲ្យ​សន្លប់​​ក្នុង​ទឹក​ទី​៤​​ដែល​លទ្ធផល​នេះ​ដូច​នឹង​បំណង​ប្រាថ្នា​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​​​​នៅ​សង្វៀន PNN ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​​គោ​ជល់​កាល​ពី​ម្សិល​មិញ។

 ​សុវណ្ណឌឿន​ ​ថា​ ផ្ដួល​​ថៃ​ Chokdee ​ឲ្យ​សន្លប់ ​ស្រប​តាម​​បំណង​មុន​ការ​ប្រកួត​ឡុង សុវណ្ណឌឿន

 

ឡុង សុវណ្ណឌឿន បាន​ឲ្យ​ដឹង​ថា ​រូប​​គេ​មាន​បំណង​​ចង់​ផ្ដួល​​កីឡាករ​ថៃ​ Chokdee ​ឲ្យ​សន្លប់​ក្នុង​ទឹក​ណា​មួយ ​​តាំង​ពី​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​​​មក​ម្ល៉េះ។​ ​របួស​ចុង​​ក្ដោង​ច្រមុះ​មិន​ទាន់​ជា​សះស្បើយ​ទាំង​ស្រុង​នោះ​ទេ ការ​ប្រកួត​​មួយ​នេះ​​រូប​គេ​​​​ប្រកួត​ទាំង​ឈឺ។

 

​អ្នក​ប្រដាល់​រូប​នេះ​បន្ត​ថា រូប​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល​​ផង​ដែរ ដោយសារ​រូប​គេ​មើល​ឃើញ​ថា ​​អាជ្ញា​កណ្ដាល​​​ហាក់​ព្យាយាម​​​​ពន្យារពេល​​ទៅ​លើ​​ការ​រាប់( រាប់​យឺត​ៗ)។ បន្ថែម​លើស​​ពីរ​នេះ​រូប​គេ​មើល​ឃើញ​ថា អាជ្ញាកណ្ដាល​ហាក់​ព្យាយាម​ឲ្យ​កីឡាករ​ថៃ​នៅ​បន្ត​វាយ​ទាំង​​មិន​អាច​​ប្រកួត​បាន។

 

​ការ​ប្រកួត​រវាង​កីឡាករ​ ឡុង សុវណ្ណឌឿន ​និង​កីឡាករ​ថៃ ​ Chokdee Sor Thanapetch ​​បាន​តែ​ ៤​ទឹក​ប៉ុណ្ណោះ​ ដោយ​សារ​កីឡាករ​ថៃ​ត្រូវ​បាន​អាជ្ញាកណ្ដាល​​បញ្ឈប់។ បើ​គិត​ទាំង​ការ​ផ្ដួល​កីឡាករ​ថៃ​រូប​នេះ​ទៀត​​ ឡុង សុវណ្ណឌឿន ​ទទួល​បាន ៦​ពិន្ទុ​ពេញ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ចំនួន​ពីរ​លើក៕

 

អត្ថបទ​៖ នួន ស៊ីណា

​​​​​​