ឆបោក​ភាគហ៊ុន១១៦លានដុល្លារ រួច​កែ​សម្ផស្ស រត់គេចខ្លួនបាន​១០ឆ្នាំ

អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបុរសជនជាតិជប៉ុន វ័យ៦២ឆ្នាំម្នាក់ មានឈ្មោះថា Yasuo Tsubaki បានរត់គេចខ្លួនពីការតាមចាប់ ដោយធ្វើការវះកាត់កែសម្ផស្ស ប៉ុន្តែត្រូវប៉ូលិសប្រទេសថៃឃាត់ខ្លួនបាន កាលពីដើមសប្ដាហ៍មុន។

ឆបោក​ភាគហ៊ុន១១៦លានដុល្លារ រួច​កែ​សម្ផស្ស រត់គេចខ្លួនបាន​១០ឆ្នាំ

ការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃ បានប្រាប់ឲ្យដឹងថា លោក Yasuo ត្រូវបានអាជ្ញាធរជប៉ុនស្វែងរកចាប់ខ្លួន ក្នុងករណីឆបោកចំណែកភាគហ៊ុន ដែលមានតម្លៃជាង ១២ពាន់លានយ៉េន (១១៦លានដុល្លារ) ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ ហើយត្រូវបានប៉ូលិសថៃឃាត់ខ្លួន នៅពេលដែលគាត់បានទៅប្តូរយក វីសាថៃថ្មី ដែលនឹងផុតកំណត់នៅខែកញ្ញា កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា កន្លងទៅនេះ។ លោក Yasuo បានរត់គេចខ្លួនមកកាន់ប្រទេសថៃ កាលពីឆ្នាំ២០០៧។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរត់គេចខ្លួន លោក Yasuo បានផ្លាស់ប្តូរមុខមាត់របស់ខ្លួន តាមរយៈការវះកាត់កែសម្ផស្ស ដូចក្នុងរឿងហូលីវូដ «Face/Off» ក្នុងឆ្នាំ១៩៩៧ អីចឹង។

ប្រធានប៉ូលិសជាតិ លោក Chakthip Chaijinda បាននិយាយថា «លោក Yasuo និងបក្សពួក បានទិញភាគហ៊ុនដើម្បីដំឡើងថ្លៃរបស់វា បន្ទាប់មកក៏លក់ចេញវិញដើម្បីទទួលបានប្រាក់ចំណេញ។ បក្សពួកទាំងអស់របស់លោក Yasuo ត្រូវបានឃាត់ខ្លួន លើកលែងតែលោក Yasuo ម្នាក់ប៉ុណ្ណោះ ដែលបានរត់គេចខ្លួនមកប្រទេសថៃ កាលពី១០ឆ្នាំមុន»។ លោក Chaktip បានឲ្យដឹងយ៉ាងដូច្នេះ៕

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ asiancorrespondent

  • ឆបោក​ភាគហ៊ុន១១៦លានដុល្លារ រួច​កែ​សម្ផស្ស រត់គេចខ្លួនបាន​១០ឆ្នាំ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: