សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​ទារ​សំណង​ពី​លោក សម រ​ង្ស៊ី និង​លោកស្រី ថា​ក់ ឡា​នី ម្នាក់​១០០​រៀល

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ប្រាប់​អ្នកកាសែត នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៦ នេះ ខណៈ​លោក​បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នក​រៀបចំ​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​អ្នកស្រី ថា​ក់ ឡា​នី ដែល​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ។

លោក​មេធាវី​បានអោយ​ដឹង​បន្ត​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រ​ង្ស៊ី និង​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹ​ទ្ឋ​សភា​មក​ពី​គណបក្ស​សមរ​ង្ស៊ី ក្នុង​ម្នាក់​ៗ​ចំនួន​១០០​រៀល ដោយសារ​តែ​សម្តេច​មិន​ចង់បាន​ប្រាក់​អ្វី​នោះ​ឡើយ តែ​សម្តេច​ចង់បាន​តែ​ការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​តែ​ប៉ុណ្ណោះ ៕