គ្រោះថ្នាក់ណាស់! រថយន្តកុងតឺន័រប្រឹងបើកឡើងទួល ស្រាប់តែទៅមិនរួច​រអិលថយក្រោយ កិនរថយន្តបាឡែន សំណាងល្អគ្មានអ្នកគ្រោះថ្នាក់ (មានវីដេអូ)

(ភ្នំពេញ)៖ ពិតជាគ្រោះថ្នាក់ណាស់ នៅពេលដែលរថយន្តកុងតឺន័រដ៏ធំមួយគ្រឿង បានប្រឹងបើកឡើងទួល ចាប់ពីរង្វង់មូលផ្សារដើមថ្កូវ ទៅផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្រាប់តែឡើងមិនរួច ក៏រអិលថយក្រោយទៅកិន រថយន្តបាឡែនមួយគ្រឿង នៅពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងខ្លាំង។

ហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីដោះស្រាយជូនម្ចាស់រថយន្តរងគ្រោះ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

រ គួររំលឹកផងដែរថា រថយន្តដឹកកុងតឺន័រដឹកទំនិញ​ បានបុកគូថរថយន្តហ៊ីណូ ដឹកទំនិញដូចគ្នាពេញមួយទំហឹង ដែលខូចចតលើចញ្ចើមផ្លូវស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីម៉ោង ១២៖២២នាទីរំលងអាធ្រាត ​ឈានចូលថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩ និង១៥០។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តកុងទឺន័រដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ តាកែវ 3A-1837 បើកបរដោយឈ្មោះ ជា សិលា អាយុ៣២ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិឡត៏ឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្រវាំងភ្លើងហ្វារថយន្តមួយភាំង ក៏ជ្រុលទៅបុកជាមួយ រថយន្តដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0853 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលខូចចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត