ក្រុមចោរ ៦នាក់ ប្រដាប់​ដោយ​កាំភ្លើង​៣ដើម ចូលប្លន់​នៅផ្ទះ​ផ្ទេរប្រាក់​​ Wing យកលុយ និង​គ្រឿង​អលង្ការ​ មួយ​ចំនួនធំ​

(កំពង់ឆ្នាំង)៖ ក្រុមចោរ៦នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម ក្នុងនោះកាំភ្លើងខ្លី១ដើម បានចូលទៅប្លន់ នៅផ្ទេរប្រាក់ Wing នាក្បាលព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ហើយបានយកប្រាក់ និងគ្រឿងអលង្ការមួយចំនួនធំ។

អំពើប្លន់ខាងលើនេះ ក្រុមចោរបានវាយកូនម្ចាស់ផ្ទះម្នាក់ បណ្តាលឲ្យសន្លប់ផងដែរ មានឈ្មោះ ហ៊ុយ ធី អាយុ ៣០ ឆ្នាំ ខណ:ដែលស្រ្តីជាម្តាយមានឈ្មោះ ប៉ោ យ៉េត អាយុ៦៥ឆ្នាំ ក៏រងរបួសផងដែរ។

លោកឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនឝរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ក្រុមចោរ បានប្លន់យកអស់លុយខ្មែរ ៨ ៤០០ ០០០រៀល លុយដុល្លារ១ ៥៨០ $មាស ០៤ ជីផ្លាកទីន ០៣ ជីនិងកាតទូរស័ព្ទ៧០$។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

 កាលពីវេលា​ម៉ោង​ ៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​មុខ​ផ្ទះ​លេខ​ ១២៥​ អេ​ផ្លូវ​លេខ​ ១៤៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក មាន​ករណី​ចោរ​ប្រដាប់​អាវុធ បាញ់​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង នៅផ្ទះ​កើតហេតុ ពេល​ចេញពី​កម្មវិធី​ត្រឡប់​ទៅ​ផ្ទះ ខណៈ​បញ្ជា​តេ​ឡេ​បើកទ្វារ​បម្រុង​ចូល​រថយន្ត ស្រាប់តែ​មាន​បុរស​២​នាក់ ជិះ​ម៉ូតូ​ស្គូ​ពី ប្រដាប់​ដោយ​អាវុធ បាន​បាញ់ប្រហារ​ស្ត្រី​រង​គ្រោះ ហើយ​ឆក់​យក​កាបូប​លុយ បើក​ម៉ូតូ​ចេញ​ទៅ​ដោយ​សុវត្ថិភាព​។

ភ្លាម​ៗ​នោះ​ ធ្វើ​ឲ្យ​មាន​កាត​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពី​សំណាក់​មនុស្ស​ម្នា នៅ​កន្លែង​កើតហេតុ ហើយ​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ហេតុការណ៍​នោះ បាន​ជួយ​បញ្ជូន​ស្ត្រី​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ​វ៉ា​ន់​ដា តែ​ដោយសារ​សភាព​ របួស​ស្ត្រី​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​សង្គ្រោះ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត