​កន្ទុយ​វិបសាយ​ .web លក់​បាន​តម្លៃ​ ១៣៥ លាន​ដុល្លារ​

ការដេញថ្លៃដើម្បីស្វែងរកម្ចាស់កន្ទុយវិបសាយ .web ត្រូវបានបញ្ចប់ដោយមានក្រុមហ៊ុនមួយបានចំណាយទឹកប្រាក់ដល់ ១៣៥ លានដុល្លារដើម្បីទិញយក។

​កន្ទុយ​វិបសាយ​ .web លក់​បាន​តម្លៃ​ ១៣៥ លាន​ដុល្លារ​

ក្រុមហ៊ុនដែលឈ្នះលើការដេញថ្លៃនេះគឺក្រុមហ៊ុន Nu Dot Co ដោយបានដេញថ្លៃឈ្នះក្រុមហ៊ុនដទៃទៀតរួមមាន Google, Afilias, Radix និង Donuts ជាដើម។ តម្លៃលើការដេញថ្លៃនេះបានបំបែកកំណត់ត្រាតម្លៃរបស់កន្ទុយវិបសាយ .shop ដែលធ្លាប់លក់ចេញក្នុងតម្លៃ ៤១,៥ លានដុល្លារ។

ឈ្មោះវិបសាយដែលមានកន្ទុយ .com, .co.uk, .eu និងវិបសាយដទៃទៀតជាមធ្យមលក់ក្នុងតម្លៃចន្លោះពី ១០-៥០ ដុល្លារ ដូចនេះក្រុមហ៊ុន Nu Dot Co ត្រូវរកអ្នកទិញឈ្មោះវិបសាយឲ្យបានច្រើន ទើបអាចរកថ្លៃចំណាយលើការទិញឈ្មោះកន្ទុយវិបសាយ .web នេះបានវិញ៕

ប្រែសម្រួល៖ sabay (ហៃ សុខហេង)
ប្រភព៖ BBC

  • ​កន្ទុយ​វិបសាយ​ .web លក់​បាន​តម្លៃ​ ១៣៥ លាន​ដុល្លារ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: