ព្រឹក​នេះ​​សមត្ថកិច្ច​ដឹក​កង់​​​​ទៅ​ប្រគល់​ឲ្យ​ ​បុរស​​ជន​ជាតិ​ជប៉ុន​វិញ​ហើយ​​​​(មាន​វីដេអូ)

រាជធានីភ្នំពេញ៖ តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាល សង្កាត់ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បានយកកង់ពីប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ទៅប្រគល់ឲ្យបុរសជាជនជាតិជប៉ុនវិញហើយ នៅស្នងការរាជធានីភ្នំពេញ។

សូមរម្លឹកថា លោក Shun Yanagisawa ជនជាតិជប៉ុន បានបាត់កង់ដែលធ្វើដំណើររាប់សិបគីឡូមួយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ហើយរហូតមកដល់ថ្ងៃម្សិលមិញនេះ ប៉ុស្តិ៍នគរបាល សង្កាត់ស្ទឹងមានជ័យ ក៏បានរកឃើញកង់នោះវិញ ដើម្បីរង់ចាំម្ចាស់មកទទួលយក។

គួរបញ្ជាក់ផងដែរថា លោក Shun Yanagisawa បានចំណាយពេលជាមួយកង់មួយនេះ ដោយចេញពីប្រទេសជប៉ុនធ្វើដំណើរទៅប្រទេសជាច្រើនដូចជា កោះតៃវាន់, ហ្វីលីពីន, សិង្ហបុរី ម៉ាឡេស៊ី, ថៃ ហើយទើបមកបាត់ខ្លួននៅពេលចូលដល់ប្រទេសកម្ពុជា៕
ព្រឹក​នេះ​​សមត្ថកិច្ច​ដឹក​កង់​​​​ទៅ​ប្រគល់​ឲ្យ​ ​បុរស​​ជន​ជាតិ​ជប៉ុន​វិញ​ហើយ​​​​(មាន​វីដេអូ)

ព្រឹក​នេះ​​សមត្ថកិច្ច​ដឹក​កង់​​​​ទៅ​ប្រគល់​ឲ្យ​ ​បុរស​​ជន​ជាតិ​ជប៉ុន​វិញ​ហើយ​​​​(មាន​វីដេអូ)

ព្រឹក​នេះ​​សមត្ថកិច្ច​ដឹក​កង់​​​​ទៅ​ប្រគល់​ឲ្យ​ ​បុរស​​ជន​ជាតិ​ជប៉ុន​វិញ​ហើយ​​​​(មាន​វីដេអូ)

ព្រឹក​នេះ​​សមត្ថកិច្ច​ដឹក​កង់​​​​ទៅ​ប្រគល់​ឲ្យ​ ​បុរស​​ជន​ជាតិ​ជប៉ុន​វិញ​ហើយ​​​​(មាន​វីដេអូ)

ប្រភព៖ kqube

  • ព្រឹក​នេះ​​សមត្ថកិច្ច​ដឹក​កង់​​​​ទៅ​ប្រគល់​ឲ្យ​ ​បុរស​​ជន​ជាតិ​ជប៉ុន​វិញ​ហើយ​​​​(មាន​វីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: