ជប៉ុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​បំផុត​តម្លៃ 8 ​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក

ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានមូលដ្ឋាននៅអាស៊ី ប៉ុន្តែបើនិយាយអំពីផ្នែកបច្ចេកវិទ្យាវិញ ប្រទេសនេះពិតជាមានការរីកចម្រើនណាស់ ហើយអាចប្រកួតប្រជែងជាមួយប្រទេសមហាអំណាចមួយចំនួននៅតំបន់អឺរ៉ុបបានទៀតផង ក្នុងនោះដែរមានព័ត៌មានមួយបានឲ្យដឹងថា ប្រទេសជប៉ុននឹងដំឡើងផ្លូវរថភ្លើងដែលមានល្បឿនលឿនបំផុតនៅក្នុងលោក ឲ្យសហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ Tokyotimes បានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងសាងសង់ផ្លូវរថភ្លើងដែលមានល្បឿនលឿនបំផុត (Super-High-Speed Train ) នៅក្នុងសហរដ្ឋអាមេរិក។ ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានថ្លែងប្រាប់នាយកមន្ត្រីលោក Barack Obama ថា ជប៉ុននឹងចំណាយទឹកប្រាក់ខ្ទង់ 8 ពាន់លាន ដុល្លារ ក្នុងការសាងសងគម្រោងនេះ យ៉ាងណាមិញខ្សែរថភ្លើងនេះនឹងតភ្ជាប់ពីតំបន់ DC ទៅ Baltimore ដែលមានចម្ងាយ 37 ម៉ែល៍ (ជិត 60គីឡូម៉ែត្រ) អាចធ្វើដំណើរក្នុងរយះពេល 15 នាទីប៉ុណ្ណោះ ។

គួររំលឹកដែរថា គម្រោងនេះប្រហែលត្រូវចំណាយពេល រហូតដល់ 10 ឆ្នាំទើបសាងសង់រួច ហើយអាចប្រើប្រាស់បានជាផ្លូវការ ម៉្យាងវិញទៀតវាក៏អាចជាផ្លូវរថភ្លើង ដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោកផងដែរ៕
ជប៉ុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​បំផុត​តម្លៃ 8 ​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក

ជប៉ុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​បំផុត​តម្លៃ 8 ​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក

ជប៉ុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​បំផុត​តម្លៃ 8 ​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក

ជប៉ុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​បំផុត​តម្លៃ 8 ​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក

ជប៉ុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​បំផុត​តម្លៃ 8 ​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក

ប្រភព៖ kqube

  • ជប៉ុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន​បំផុត​តម្លៃ 8 ​ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: