មិន​នឹក​ស្មាន​ថា ​ មាស ​សុខសោភា ​ហ៊ាន​លះបង់​ដល់​ថ្នាក់​ហ្នឹង​ដើម្បី​បរិស្ថាន

សិល្បៈ ៖ មិនថារដូវប្រាំង ឬវស្សាទេ កំពូលតារាចម្រៀងប្រចាំផលិតកម្ម ថោន មាស សុខសោភា កម្រមានពេលទំនេរពីការងារសិល្បៈណាស់ ហើយបើតាមការបញ្ជាក់ពីលោក មាស សុខរតនៈ បានប្រាប់ថា ក្នុងមួយខែៗប្អូនស្រីលោកមិនសូវមានពេលទំនេរដេកនៅផ្ទះជួបជុំគ្រួសារបង្កើតភាពសប្បាយរីករាយទេ ព្រោះនាងមានការងារច្រើន ទាំងការថតបទចម្រៀង និងការចេញច្រៀងនៅតាមបណ្ដាកម្មវិធីជាច្រើន គឺមួយខែៗតារាងការងាររបស់គាត់ពេញរហូត សូម្បីស្ពនស័រក្រៅស្រុកហៅទៅចម្រៀងក៏មិនមានពេលឱ្យគេដែរ។

មិន​នឹក​ស្មាន​ថា ​ មាស ​សុខសោភា ​ហ៊ាន​លះបង់​ដល់​ថ្នាក់​ហ្នឹង​ដើម្បី​បរិស្ថាន

ទោះជាការងារសិល្បៈគ្មានពេលសម្រាកតែជានិច្ចកាល មាស សុខសោភា ក៏តែងបង្ហាញវត្តមានចូលរួមក្នុងយុទ្ធនាការដាំដើមឈើ ឬការងារថែរក្សាបរិស្ថានច្រើនលើកមកហើយ ។ ការចូលរួមនេះត្រូវបានលោក មាស សុខរតនៈ ប្រាប់ថា   សម្រាប់ មាស សុខសោភា ឱ្យតែមានការងារជួយដល់បរិស្ថានគាត់មិនដែលបោះបង់ទេ ទោះជាការងារសិល្បៈរវល់យ៉ាងណាគាត់សុខចិត្តធីបទុកមួយឡែកសិន យកពេលទៅចូលរួម ដូចជាការដាំដើមឈើ គឺគាត់ចូលរួមមិនសូវខានឡើយ។

លោកបន្តថា ជាក់ស្ដែងដូចជាការចុះទៅដាំដើមកោងកាងនៅកោះដូងខេត្តព្រះសីហនុកាលពីម្សិលមិញនេះ មាស សុខសោភា សុខចិត្តមិនទទួលការងារសិល្បៈមួយដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដើម្បីយកពេលទៅចូលរួមក្នុងកម្មវិធីមួយនេះ ហើយគាត់ក៏បានប្រាប់ថា ការងារដាំដើមឈើ គឺសំខាន់សម្រាប់គាត់ណាស់ ព្រោះគាត់ស្រឡាញ់បរិស្ថាន ដូច្នេះហើយដើម្បីការងារនេះគាត់សុខចិត្តបោះបង់ការងារសិល្បៈយកពេលទៅចូលរួម ដោយមិនស្ដាយឱកាសរកលុយឡើយ៕
មិន​នឹក​ស្មាន​ថា ​ មាស ​សុខសោភា ​ហ៊ាន​លះបង់​ដល់​ថ្នាក់​ហ្នឹង​ដើម្បី​បរិស្ថាន

មិន​នឹក​ស្មាន​ថា ​ មាស ​សុខសោភា ​ហ៊ាន​លះបង់​ដល់​ថ្នាក់​ហ្នឹង​ដើម្បី​បរិស្ថាន

មិន​នឹក​ស្មាន​ថា ​ មាស ​សុខសោភា ​ហ៊ាន​លះបង់​ដល់​ថ្នាក់​ហ្នឹង​ដើម្បី​បរិស្ថាន

ប្រភព៖ kqube

  • មិន​នឹក​ស្មាន​ថា ​ មាស ​សុខសោភា ​ហ៊ាន​លះបង់​ដល់​ថ្នាក់​ហ្នឹង​ដើម្បី​បរិស្ថាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: