ភ្លើង​​​​​ឆេះ​​ខារ៉ា​អូ​ខេ​​​ «K O» ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ​អគ្គិភ័យ​កំពុង​លេប​ត្របាក់​បន្ទប់​ស្នាក់​នៅ​របស់​នារី​ខារ៉ាអូខេ​យីហោ « K O » កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ សីហា ២០១៦ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង សង្ស័យ​ថា បណ្តាល​មក​ពី​ភ្លើង​ធូប ។

បើ​តាម​ម្ចាស់​ហាង​ខារ៉ាអូខេ​ឈ្មោះ​កុសល បានឱ្យ​កោះសន្តិភាព​ដឹង​ថា បន្ទប់​កើតហេតុនោះ ​គឺ​​សម្រាប់​ឱ្យ​​នារី​ខារ៉ាអូខេ​ស្នាក់​នៅ ​គឺ​នៅ​ជាន់​ខាងលើ ។ រីឯ​មូលហេតុ គឺ​អាច​មក​ពី​ពួក​ខាង​ស្រីៗ​បាន​​អូ​ជ​ធូប​ចោល ទើប​បណ្តាល​ឱ្យ​ឆេះ​រាលដាល​បែប​នេះ ។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត នៅ​មិន​ទាន់​ដឹង​នោះ​ទេ ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​២​គ្រឿង បាន​ចុះ​មក​អន្តរាគមន៍​ហើយ ដោយ​មិន​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ទេ ។