Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

លោក ចាន់ បញ្ញា​ ហៅ Mr Free ថ្លែង​ក្នុង​ឱកាស​ក្រុង​ពាលី​រឿង​ថ្មី “ភ្លើង​ក្នុង​បេះដូង” កាល​ពី​ព្រឹក​មិញ​នេះ​ថា ជា​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ​ ដែល​លោក​បាន​សម្ដែង​តួ​ឯក ក្រៅ​ពី​ការ​លេង​សៀក​រហស្សកម្ម។ ​

 

ចាន់ បញ្ញា ហៅ Mr Free ថ្លែង៖ “បើ​ទោះ​ជា​លើក​ដំបូង​សម្រាប់​ការ​ថត​កុន​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​សមត្ថភាព​ខ្លួន​ឯង៨០​ភាគ​រយ​ដែរ សង្ឃឹម​ថា​អាច​លេង​បាន ហើយ​សៀក​ខ្ញុំ​នៅ​តែ​លេង​ដដែល”។

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

 

​កន្លង​មក​​អ្នក​លេង​សៀក​រូប​នេះ​អះអាង​ថា​ ធ្លាប់​មាន​អ្នក​ដឹកនាំ​ហៅ​លោក​ទៅ​សម្ដែង​រឿង​ច្រើន​គួរសម​ដែរ ប៉ុន្តែ​កាល​នោះ​កម្រៃ​បាន​ទាប​នៅ​ឡើយ​ ណាមួយ​លោក​ប្រាប់​ថា​មាន​ការងារ​ច្រើន​ដូចជា​ការ​លេង​សៀក​រហស្សកម្ម លក់​ឥវ៉ាន់​អនឡាញ ជា​ដើម ដូច្នេះ​លោក​​គ្មាន​សល់​ពេលគ្រប់គ្រាន់​សម្រាប់​ថត​កុន​ឡើយ។

 

ចាន់ បញ្ញា បន្ថែម៖”​ដោយសារ​ឥឡូវ​ស្គាល់​គ្នា​ជាមួយ​លោក​ពូ​អ្នក​ដឹកនាំ ហើយ​គាត់​ចាប់​អារម្មណ៍​ពី​រូប​រាង ​និង​​មុខ​មាត់​ខ្ញុំ​ក៏​ហៅ​ខ្ញុំ​ធ្វើ​តេស្ត​សម្ដែង​តែ​ម្ដង”។

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​ ស័ក្ត ស៊ីថន អ្នក​ដឹកនាំ​រឿង​ “ភ្លើង​ក្នុង​បេះដូង”

 

ជួប​ជា​មួយ​អ្នក​ដឹកនាំ​រឿង​ ស័ក្ត ស៊ីថន មាន​ប្រសាសន៍​ថា​ រឿង​នេះ​មាន​៣០​ភាគ​ ដែល​ក្នុង​មួយ​ភាគ​ចាយ​ថវិកា​ជាង​ ១ពាន់​ដុល្លារ​។ អ្នក​ដឹកនាំ​បន្ត​ឲ្យ​ដឹង​ទៀត​ថា រឿង​នេះ​ឆ្លុះ​បញ្ចាំង​ពី​​ជីវិត​ក្នុង​សង្គម​គ្រួសារ​មួយ​ដែល​មាន​ការ​ ច្រណែន​ឈ្នានីស​គ្នា​ដណ្ដើម​ទ្រព្យ​សម្បតិ្ត។​

 

រឿង​ “ភ្លើង​ក្នុង​បេះដូង” ចូល​រួម​សម្ដែង​ដោយ​​សិល្បករ​ជា​ច្រើន​ដួង​រួម​មាន​​ លោក ចាន់ បញ្ញា កញ្ញា ស៊ីន សក្កដា លោក​ តុប វិសាល កញ្ញា កុល​ ដាវី លោក សន​ពិសិដ្ឋ កញ្ញា ឌី ល័ក្ខ​រស្មី លោក គង់​ វណ្ណៈ រួម​ទាំង​តារា​កិត្តិ​យស​ជា​ច្រើន​ដួង​ទៀត៕

 

រូបភាព​សិល្បករ​ចូលរួម​ក្រុង​ពាលី​ព្រឹក​មិញ៖

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

 

Mr Free ក្រៅ​ពី​លេង​សៀក ទើប​ក្តោប​តំណែង​តួ​ឯក​​លើក​ដំបូង ​

 

អត្ថបទ៖ ថា ម៉ាលីដា​