ញាក់សាច់ ! យាយ​កាប់​តា​១​ពូថៅ តា​កាប់​យាយ​វិញ​២​ពូថៅ

ខេត្តកំពត ៖ ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​ដោយសារ​តែ​ទាស់​គ្នា​រឿង​ដាំបាយ បណ្ដាល​ឲ្យ​យាយ​កាប់​តា​១​ពូថៅ​ធ្វើ​ឲ្យ​តា​ខឹង​យ៉ាង​ខ្លាំង​ក៏​ដណ្ដើម​ពូថៅ​ពី​យាយ​រួច​កាប់​យាយ​២​ពូថៅ​ចំ​ក្បាល​វិញ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​១​គូ​នេះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

នគរបាល​ប៉ុស្តិ៍​ដំណាក់​កន្ទួត​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា យាយ​ជា​ប្រពន្ធ​ឈ្មោះ ជិន តាន់ អាយុ​៦៣​ឆ្នាំ ចំណែក​តា​ប្តី​ឈ្មោះ ហ៊ឹ​ម អ៊​ន អាយុ​៦៥​ឆ្នាំ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។

នគរបាល​ប៉ុស្តិ៍​ដំណាក់​កន្ទួត​ខាងត្បូង​បាន​ឲ្យ​ដឹង​ទៀត​ថា ទំនាស់​ផ្តើម​ចេញពី​រឿង​តា​ស្តីបន្ទោស​យាយ​រឿង​ដាំបាយ ម្យ៉ាង​យាយ​តា​មួយគូ​នេះ​ផឹកស្រា​ស្រវឹង​រៀង​ៗ​ខ្លួន​ផង ​ពេល​ត្រូវ​តា​ស្តី​បន្ទោស​យាយ​ក៏​ខឹង​ហើយ​បាន​យក​ពូថៅ​កាប់​១​ពូថៅ​ចំ​ក្បាល តែ​ដោយសារ​ពូថៅ​ចាស់​មិន​មុត និង​ដោយសារ​យាយ​ចាស់​ហើយ​គ្មាន​កម្លាំង​កាប់​គឺ​គ្រាន់តែ​បណ្ដាល​ឲ្យ​តា​រង​របួសស្រាល​ប៉ុណ្ណោះ ។ ដោយសារ​តែ​យាយ​កាប់​តា​ធ្វើ​ឲ្យ​តា​ខឹង​យ៉ាង​ខ្លាំង​ក៏​ដណ្ដើម​ពូថៅ​ពី​យាយ​វិញ​ហើយ​កាប់​ក្បាល​យាយ​២​ពូថៅ​វិញ តែ​ដោយសារ​តា​ក៏​ចាស់​ណាស់​ទៅ​ហើយ ហើយ​ស្រវឹងស្រា​ឡើង​ញ័រ​ៗ​ទៅ​ហើយ​នោះ ធ្វើ​ឲ្យ​២​ពូថៅ​របស់​តា​គ្រាន់តែ​ធ្វើ​ឲ្យ​យាយ​របួសស្រាល​ដូច​គ្នា​ប៉ុណ្ណោះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន​ ដោយ​ហេតុតែ​ស្ត្រី​ជា​កូន​ៗ​ដេក​លង់លក់​អស់ ក៏​បាន​លួច​កាប់​ប្រហារ​លើ​ប្តី​ត្រូវ​ចំ​គុម្ពត្រចៀក​១​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​បឹង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ លុះ​ព្រឹក​ឡើង​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ ក៏​ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ។

គួរឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា បុរស​ជា​ប្តី​ឈ្មោះ យី យិ​ត អាយុ​៥៦​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ​នោះ ក៏​បាន​ស្រែក​ប្រាប់​ទៅ​ដល់​អ្នក​ជិតខាង​ថា មាន​បងប្អូន​ណា​បាត់​មាន់​ទេ​ឲ្យ​មក​មើល នៅ​នឹង​បន្ទប់​ផ្ទះ​របស់​គាត់ ព្រោះតែ​ប្រពន្ធ​ជា​អ្នក​លួច​មាន់ តែ​មិន​មាន​អ្នក​ណា​មក​មើល​នោះ​ទេ ។ គួរឲ្យដឹងបន្ត​ថា​ទាំង​ប្តី និង​ប្រពន្ធ​បាន​ផឹក​ស្រវឹង​ដូច​គ្នា លុះដល់​ពេល​យប់​ឡើង​ប្តី​កំពុង​តែ​ដេក​នៅ​លើ​ផ្ទះ​ជាមួយនឹង​កូន​ៗ៦​នាក់ ដោយ​ប្រពន្ធ​ឈ្មោះ អ៊ុ​ក វ៉ា អាយុ​៥៣​ឆ្នាំ បាន​ខឹងសម្បារ​ចំពោះ​ប្តី​កាលពី​ព្រឹក​នោះ ក៏​ដើរទៅ​ទាញ​យក​កាំបិត​ផ្គាក់ មក​កាប់​ប្រហារ​លើ​ប្តី​ចំ​ត្រង់​គុម្ពត្រចៀក​ឆ្វេង​១​កាំបិត​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។

ស្រី្ត​ជា​ប្រពន្ធ​មិន​បាន​រត់គេច​ខ្លួន​ចេញ​ទៅ​ណា​នោះ​ទេ នឹក​ស្មាន​តែ​សមត្ថកិច្ច​មិនដឹង​សោះ លុះ​ពេល​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នា​មក​មើល​ច្រើន ក៏​ដឹង​ឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​ក៏​បាន​ហៅ​ប្រពន្ធ​មក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ព្រម​ទាំ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គាត់​ពិតជា​បាន​កាប់​ប្រហារ​ប្តី​១​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​មែន មូលហេតុ​ដោយសារ​តែ​ខឹង​ប្តី​ស្រែក​មក​លើ​គាត់​ថា​លួច​មាន់​អ្នកស្រុក​នោះ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់ ! យាយ​កាប់​តា​១​ពូថៅ តា​កាប់​យាយ​វិញ​២​ពូថៅ

ញាក់សាច់ ! យាយ​កាប់​តា​១​ពូថៅ តា​កាប់​យាយ​វិញ​២​ពូថៅ

ញាក់សាច់ ! យាយ​កាប់​តា​១​ពូថៅ តា​កាប់​យាយ​វិញ​២​ពូថៅ