ស្ទះស្លាប់ហើយ! គុកនៅហ្វីលីពីន ផ្ទុកអ្នកទោសបានត្រឹមតែ ៨០០នាក់ប៉ុណ្ណោះ តែញាត់ជាង ៣,៨០០ នាក់ រស់នៅផ្តុំគ្នា ដូចស្រមោច!

ហ្វីលីពីន៖ ជាធម្មតា អ្នកទោស តែងតែផ្តន្ទាទោសឲ្យជាប់ពន្ធធនាគា ឬគុក ហើយគុកដែលពួកគេរស់នៅ ជាទូទៅ យ៉ាងហោចណាស់ ផ្ទុកបានត្រឹមតែ ១០ ទៅ ២០នាក់ ប៉ុណ្ណោះ ក្នុងមួយបន្ទប់ ប៉ុន្តែក្រលេកមកមើលនៅប្រទេសហ្វីលីពីនឯនេះវិញ ពិតជាគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ ដែលពន្ធធនាគារមួយកន្លែង អាចផ្ទុកចំនុះអ្នកទោសត្រឹមតែ ៨០០នាក់ប៉ុណ្ណោះ តែធាតុពិតមានអ្នកទោសជាង ៣,៨០០ នាក់ រស់នៅក្នុងគុកនោះផ្តុំគ្នាដែលកម្របានឃើញពីមុនមក។

ពន្ធធនាគារមួយកន្លែងនេះស្ថិតនៅក្នុងទីក្រុង Quezon ក្នុងរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ដែលជាទីកន្លែងមួយដែលអ្នកទោស បង្កអំពើហិង្សាសឹងតែរាល់ថ្ងៃដើម្បីដណ្តើមកន្លែងដេក  ចំនីអាហារ  និងទឹក  ដែលពួកគេសព្វថ្ងៃនេះប្រឈមនឹងភាពវេទនា ដោយសារការញាត់មនុស្សជាង ៣,៨០០នាក់ នៅជាមួយគ្នា ហើយក្នុងមួយបន្ទប់ អាចផ្ទុកបានត្រឹមតែ ២០នាក់ ពួកគេញាត់ជាង ២០០នាក់ឯណោះ។

យោងតាមប្រភពបានបញ្ជាក់ថា ពួកគេជួបប្រទះការលំបាកនៅពេលដេក ហើយរបបអាហារវិញ គ្មានអនាម័យ  និងខ្វះទឹកផឹកផងដែរ  ហើយជាពិសេសនោះ គ្មានខ្យល់អាកាសបរិសុទ្ធគ្រប់គ្រាន់ ដើម្បីដកដង្ហើមទៀតផង។ ដោយសារតែញាត់មនុស្សច្រើនពេក ទើបដូច្នោះហើយ ពួកគេត្រូវបានសម្រេចឲ្យផ្លាស់ប្តូរវេនគ្នាដេក  ដោយអ្នកខ្លះទៀត ត្រូវជម្លៀសឲ្យទៅដេកកន្លែងផ្សេង ដូចជានៅលើឥដ្ឋដែលបែកបាក់ តារាងបាល់បោះ  តាមកាំជណ្តើរ  និងខ្លះទៀតដេកក្រោមគ្រែជាដើម ប៉ុន្តែស្ថិតក្នុងទីតាំងពន្ធធនាគារ។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ដោយសារតែភាពលំបាកនេះ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ រស់នៅដោយភាពសុំាទៅហើយ ដោយមួយថ្ងៃៗ ពួកគេងូតទឹក ចម្អិនអាហារដោយខ្លួនឯង ពេលខ្លះធ្វើលំហាត់ប្រាណជាក្រុម ថ្វីត្បិតស្ថិតនៅក្រោមស្ថានភាពបែបនេះក៏ដោយ ។

គួររំលឹកផងដែរថា ពន្ធធនាគារមួយកន្លែងនេះសាងសង់ឡើង អស់រយៈពេល ៦០ឆ្នាំមកហើយ និងយោងតាមប្រភពបានឲ្យដឹងថា​ក្នុងមួយខែៗ មានអ្នកទោស យ៉ាងហោចណាស់ ២ ទៅ ៥នាក់ បានស្លាប់ដោយសារតែមានជម្ងឺ និងការរស់នៅបែបនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត