សាវីន ហ្វីលីព ចេញមុខបកស្រាយ រឿងគេចោទប្រកាន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ តារាសម្តែងល្បីឈ្មោះ ដែលជានិច្ចកាលតែងតែ បង្ហាញសកម្មភាពមនុស្សធម៌ លោក សាវីន ហ្វីលីព ត្រូវបាននារីម្នាក់ ដែលមានឈ្មោះនៅលើ Facebook ថា Savern Toch បានធ្វើការរិះគន់ វាយប្រហារលោកចំៗថា លោកចតរថយន្តខុស ហើយត្រូវបានគេបើកម៉ូតូ បុកគូទរថយន្ត ហើយទារសំណង់ ទាំងដែលខ្លួនជាអ្នកខុស។ ជាការឆ្លើយតប និងដើម្បីរកយុតិ្តធម៌ឲ្យខ្លួនឯង លោក សាវីន ហ្វីលីព បានចេញមុខបកស្រាយ និងរៀបរាប់ពីសាច់រឿង ទាំងអស់ ជាសាធារណៈ ដើម្បីឲ្យទស្សនិកជន ជួយកាត់សេចក្តី ថាអ្នកណា ខុសឫត្រូវ។

បើតាមសារដែល តារាសម្តែងល្បីឈ្មោះ និងកំពុងតែកាក់កប់ និងទីផ្សារភាពយន្ត ហូលីវូដ លោក សាវីន ហ្វីលីព បានសរសេរររៀបរាប់ ថា « តារាសិល្បៈ មិនមែនសុទ្ធតែអាក្រក់ ដូចនាងគិតនោះទេ, សុំប្រើខួរក្បាលគិតម្ដងទៀត នូវរឿងហេតុកាលកើតឡើង កាលពីយប់មិញ តាមពិតទ្បានខ្ញុំ បានចតត្រឹមត្រូវលើចញ្ចើមផ្លូវ ពីមុខហាង Sam Brother ខេត្តសៀមរាប កាលពីយប់មិញ ក្រោយពេលខ្ញុំបានបពា្ចប់ ការងារប្រគល់អណ្ដូងទឹកស្អាត ៣ថ្មីទៀត ជូនដល់កុមារសហគមន៍ ស្រុកបាគង ខេត្តសៀមរាប ការពិតខ្ញុំជាជនរងគ្រោះ ក្នុងករណីនេះ ព្រោះបុរសម្នាក់នោះ ជិះម៉ូតូក្នុងអាការៈស្រវឹងជោគ មកបុកទ្បានខ្ញុំដែលចតចោល , ប៉ូលីសចរារចណ៍ខេត្ត២នាក់ ដែលមកវាស់វែង កាលពីយប់មិញ​ អាចជាសាក្សីសំខាន់ ក្នុងរឿងនេះ»។

លោកបានរៀបរាប់ទៀតថា «អ្វីដែលខ្ញុំចង់បានកាលពីយប់មិញនោះ គឺប៉ូលីសគួរពិន័យគាត់ ព្រោះគាត់បើកបរ ក្នុងភាពស្រវឹង ប៉ុន្តែលោកប៉ូលីសនោះ​ មិនបានធ្វើអីគាត់ទេ, ទុកអោយខ្ញុំដោះស្រាយខ្លួនឯង ជាមួយអ្នកបង្ក ដោយសំអាងថា ករណីនេះ គ្មានរបួសស្នាម ដោយទុកឱកាសអោយអ្នកបង្ក នាំគ្នីគ្នា៣នាក់ទៀត មកជួយដោះស្រាយ ដោយនិយាយឌឺដងផ្លែផ្កា ដាក់ខ្ញុំទៀត , ជាចុងក្រោយ ខ្ញុំបានព្រមទទួល យកលុយចំនួន ៤០ដុល្លារ ពីបុរសស្រវឹងនោះ ព្រោះគាត់បានសំពះសុំទោស ទទួលកំហុស ហើយខ្ញុំនឹងជួសជុលទ្បាន ដោយខ្លួនឯង ដោយមិនចង់មានរឿង វែងឆ្ងាយ »៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា    ​បា​ន​នឹ​ង​កំ​​ពុ​ង​ស​ន្សំ​ពុ​ក​មា​ត់​ ​ដើ​ម្បី​​ថ​ត​ភា​ព​យ​ន្ត​ ខ្នា​ត​ហូ​លី​វ៉ូ​ដ​ ជាមួយនឹង​តារាសម្តែង​ ល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក​​។​

នៅមុននេះបន្តិចថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ លោក សាវីន ហ្វីលីព បានសរសេរថា«សន្សំ​ពុ​ក​មា​ត់ដើម្បីថត​​រឿ​ង​ «បំបែ​ក​​គុ​ក​»​ ​J​a​i​l​B​r​e​a​k​ ជា​មួ​យ​​តា​រា​ល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក​»។

លោក សាវីន ហ្វីលីព បានប្រាប់ LookingTODAY តាមរយៈសារអេឡិច​ត្រូនិកថា «នៅសប្តាហ៍ក្រោយ ខ្ញុំនឹងចាប់ផ្តើមថតរឿង JailBreak ជាមួយតារាហូលីវ៉ូដ និងតារាល្បីៗ ក្នុងស្រុកជាច្រើនទៀត​​»។​

សម្រាប់ភាពយន្ត​ លំដាប់ហូលីវ៉ូដនេះ ក៏មានតារាល្បីៗ ក្នុងនោះ មានតួវៃតប់មកពីក្រុងឡុង ដ៏ប្រទេស​អង់គ្លេស លោក ហ្សង់ ប៉ូលី លោក សាវីន ហ្វីលីព កញ្ញា កុល ដាវី កញ្ញា សំ ថារ័ត្ន នឹងមានវត្តមានតារាល្បីៗ ​ជាច្រើនទៀត​៕​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត