ពិតជា​មិនធម្មតា ប្តី​ប្រពន្ធ មានកូន ១៩ នាក់​ហើយ នឹងមាន​ផែនការ​យក​ឱ្យ​គ្រប់ ២០ នាក់​

6 Videos


វេបសាយមីរ័ររបស់អង់គ្លេស រាយការណ៍ថា អ្នកស្រី ស៊ូ រ៉េតហ្វដ អាយុ ៤១ ឆ្នាំ និង លោក ណូអែល អាយុ ៤៦ ឆ្នាំ ជាប្តីប្រពន្ធបានផ្តល់កំណើតដល់ទារិកា ហ្វីប៊ី វីលូវ កូនទី ១៩ កាលពីខែកន្លងទៅ ។ ពួកគាត់ជាថៅកែហាងបេកខែរី ក្នុងទីក្រុងម៉ខេម ក្នុងសង្កាត់លេងខាឆឺរ ប្រទេសអង់គ្លេស ជាគ្រួសារធំជាងគេក្នុងប្រទេសនេះ ។

ពិតជា​មិនធម្មតា ប្តី​ប្រពន្ធ មានកូន ១៩ នាក់​ហើយ នឹងមាន​ផែនការ​យក​ឱ្យ​គ្រប់ ២០ នាក់​

P9

ពិតជា​មិនធម្មតា ប្តី​ប្រពន្ធ មានកូន ១៩ នាក់​ហើយ នឹងមាន​ផែនការ​យក​ឱ្យ​គ្រប់ ២០ នាក់​

អ្នកស្រី ស៊ូ និយាយថា «នាងមានកូនលើកដំបូងនៅអាយុ ១៤ ឆ្នាំ បច្ចុប្បន្នមាន ១៩ នាក់ហើយ ថានឹងមានផែនការយកកូនម្នាក់ទៀត ឱ្យគ្រប់ ២០ តែម្តង» ។ កូនច្បងមានអាយុ ២៤, ២២, ២១, ១៩, ១៧, ១៥, ១៤, ១៣, ១២, ១១, ១០, ៩, ៧ , ៦, ៤, ៣, និង ចុងក្រោយអាយុ ១៣ ខែ ម្នាក់ទៀតស្លាប់នៅក្នុងផ្ទៃ គេមានអាយុ ២១ សប្តាហ៍ កាលពីខែកក្កដា ឆ្នាំ ២០១៥ ។

ពិតជា​មិនធម្មតា ប្តី​ប្រពន្ធ មានកូន ១៩ នាក់​ហើយ នឹងមាន​ផែនការ​យក​ឱ្យ​គ្រប់ ២០ នាក់​

ការចំណាយចិញ្ចឹមកូន ក្នុងមួយឆ្នាំអស់ ៣០.០០០ ផោន ដោយមិនគិតថ្លៃធ្វើខួបកំណើត និង ថ្ងៃគ្រិស្តម៉ាស ក្នុងម្នាក់ៗ ២៥០-៣៥០ ផោនទៀត ព្រមទាំងថ្លៃចំណាយទៅលើទេសចរទៅបរទេសរាល់ឆ្នាំ ដោយមិនគិតសម្អាងទៅលើរបប សង្គមរបស់រដ្ឋឡើយ ។

ពិតជា​មិនធម្មតា ប្តី​ប្រពន្ធ មានកូន ១៩ នាក់​ហើយ នឹងមាន​ផែនការ​យក​ឱ្យ​គ្រប់ ២០ នាក់​

កាលលើកដំបូង លោក ណូអែល និង អ្នកស្រី ស៊ូ តាំងចិត្តថាយកកូនតែ ៣ នាក់ទេ ប៉ុន្តែក្រោយមកចេះតែស្រឡាញ់ក្មេង ក៏លង់ច្រើនតែម្តងទៅ ! ៕ សូរ្យកាន្ត (ខាវស៊ុត)