Usain Bolt ​ទៅ​ដល់​ទីក្រុង​ Rio ​​ហើយ​ សង្ឃឹម​បាន​​មេដាយ​​មាស​​​អូឡាំពិក​៣​ទៀត

កំពូល​កីឡាករ​រត់​ប្រណាំង​ Usain Bolt ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​ហើយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ ​​និង​បាន​បញ្ចេញ​ក្បាច់​អបអរ​​​ដ៏​ល្បី​ ផ្ញើ​ជូន​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ផង​ដែរ។

 

Usain Bolt ​ទៅ​ដល់​ទីក្រុង​ Rio ​​ហើយ​ សង្ឃឹម​បាន​​មេដាយ​​មាស​​​អូឡាំពិក​៣​ទៀត

Usain Bolt ទៅ​ដល់​ទីក្រុង​ Rio ម្សិលមិញ

 

Bolt ធ្លាប់​ចូល​​រួម​ប្រកួត​អូឡាំពិក​២​ដង​​មក​ហើយ កាល​អូឡាំពិក​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០០៨ និង​អូឡាំពិក​ទីក្រុង​ឡុងដុង​ឆ្នាំ​២០១២ និង​បាន​ឈ្នះ​មេដាយ​មាស​​ទាំង​៣​ប្រភេទ លើ​វិញ្ញាសា​​រត់​ចម្ងាយ ១០០ម, ២០០ម និង​ ៤x១០០ម សរុប​ទាំង​អស់​ឈ្នះ​៦​មេដាយ​មាស​​ម្នាក់​ឯង​​តែ​ម្ដង​នៅ​អូឡាំពិក។

 

យ៉ាងណាមិញ សម្រាប់​អូឡាំពិក​លើក​ទី​៣​នៅ​ទីក្រុង​ Rio ខាង​មុខ​នេះ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​​ សង្ឃឹម​​ថា​នឹង​ធ្វើ​បាន​ល្អ​បំផុត​ដូច​លើក​មុនៗ ដោយ​ចង់​ឈ្នះ​មេដាយ​មាស​ទាំង​៣ លើ​វិញ្ញាសា​រត់​ចម្ងាយ​ទាំង​៣​ប្រភេទ​ទៀត ខណៈ​ដែល​ប្រកួត​ដំបូង​របស់​គេ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ក្នុង​វិញ្ញាសា​រត់​​ចម្ងាយ​១០០ម។

 

Usain Bolt ​ទៅ​ដល់​ទីក្រុង​ Rio ​​ហើយ​ សង្ឃឹម​បាន​​មេដាយ​​មាស​​​អូឡាំពិក​៣​ទៀត

Usain Bolt បញ្ចេញ​ក្បាច់អបអរ ដល់​អ្នកគាំទ្រ

 

កីឡាករ​រត់​ប្រណាំង​លឿន​បំផុត​លើ​លោក​រូប​នេះ​ ធ្លាប់​មាន​បញ្ហា​របួស​សរសៃពួរ កាល​ប៉ុន្មាន​ខែ​មុន​ផង​ដែរ ​ហើយ​សម្រាប់​អូឡាំពិក​លើក​នេះ អាច​ជា​អូឡាំពិក​លើក​ចុង​ក្រោយ​ក្នុង​អាជីព​របស់​គេ ដោយសារ​អាយុ​កាន់​តែ​ច្រើន​ និង​បញ្ហា​កាយ​សម្បទា​ ​ពុំ​សូវ​អំណោយផល​​ផង៕

 

Usain Bolt ​ទៅ​ដល់​ទីក្រុង​ Rio ​​ហើយ​ សង្ឃឹម​បាន​​មេដាយ​​មាស​​​អូឡាំពិក​៣​ទៀត

 

Usain Bolt ​ទៅ​ដល់​ទីក្រុង​ Rio ​​ហើយ​ សង្ឃឹម​បាន​​មេដាយ​​មាស​​​អូឡាំពិក​៣​ទៀត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail