ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦

ការប្រកួតប្រជែងសហគ្រិនឆ្នើមវ័យក្មេងកម្ពុជាប្រចាំឆ្នាំ២០១៦ បានបិទបញ្ចប់ជាស្ថាពរ បន្ទាប់ពីបានប្រកាសឲ្យដឹងពីម្ចាស់ពានរង្វាន់ចុងក្រោយ ៤ រូប ក្នុងចំណោមសហគ្រិនឆ្នើមទាំង១២ រូបសម្រាប់ទទួលពានរង្វាន់ (១) សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា (២) សហគ្រិនឆ្នើមផ្នែកសង្គម (៣) សហគ្រិនឆ្នើមផ្នែកស្ត្រី និង (៤) សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦។

ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦

ម្ចាស់ពានរង្វាន់ទាំង៤ ប្រចាំឆ្នាំ២០១៦ នេះ រួមមាន៖

១. ពានរង្វាន់សហគ្រិនឆ្នើមវ័យឆ្លាតផ្នែកបច្ចេកវិទ្យា៖ លោក សុខ សុភមង្គល ប្រធានក្រុមហ៊ុន បច្ចេកវិទ្យាកុំព្យូទ័រ Codingate

២. ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម៖ លោកស្រី នាវ នារីបញ្ចពិសី នាយិកាក្រុមហ៊ុនទេសចរណ៍ All Dreams (Cambodia) Co. Ltd.

៣. ពានរង្វាន់សហគ្រិនឆ្នើមផ្នែកស្ត្រី ៖ លោកស្រី ឧកញា ស្រ៊ាត ម៉ិសុភា អគ្គនាយិកាក្រុមហ៊ុន ទេសចរណ៍ SOPHIYA Travel & Tours

៤. ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦៖ លោក ចាង ប៊ុនលាង ម្ចាស់ហាងប្រោនកាហ្វេ។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ លោក ប៉ិច បូឡែន ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០១៦ និងជាអ្នកឈរលើវេទិកាប្រកាសឈ្មោះជយលាភីទាំង៤ ម្តងមួយៗ បានបញ្ជាក់ថា សហគ្រិនទាំង១២រូប សុទ្ធតែជាសហគ្រិនឆ្នើម គ្រាន់តែសហគ្រិនដែលទទួលបានពានរង្វាន់ទាំង៤ចុងក្រោយនេះ មានពិន្ទុលើសគេបន្តិចបន្តួចប៉ុណ្ណោះ។

រាត្រីស្រមោលសប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា កាលពីល្ងាច ថ្ងៃទី៣០ កក្កដា កន្លងទៅ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកជំទាវ ទេព រង្សី ភរិយាឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម សុក ស៊ីផាណា ទីប្រឹក្សារាជរដ្ឋាភិបាល ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រុមប្រឹក្សាភិបាល សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា JCI ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប៕

ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦

លោកស្រី នាវ នារីបញ្ចពិសី នាយិកាក្រុមហ៊ុនទេសចរណ៍ All Dreams (Cambodia) (អ្នកលើកពាន)

 

ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦

លោក សុខ សុភមង្គល ប្រធានក្រុមហ៊ុន បច្ចេកវិទ្យាកុំព្យូទ័រ Codingate

 

ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦

លោក ចាង ប៊ុនលាង ម្ចាស់ហាងប្រោនកាហ្វេ

 

ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦

 លោកស្រី ឧកញា ស្រ៊ាត ម៉ិសុភា អគ្គនាយិកាក្រុមហ៊ុន ទេសចរណ៍ SOPHIYA Travel & Tours

 

អត្ថបទ៖ លីដា

ប្រភព៖ sabay

  • ម្ចាស់​ពាន​រង្វាន់​ឆ្នើម​ទាំង​៤ ​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៦已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: