ISIS គំរាម​ថា នឹង​ទៅ​សម្លាប់​លោក Putin នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​តែ​ម្ដង

ISIS គំរាម​ថា នឹង​ទៅ​សម្លាប់​លោក Putin នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​តែ​ម្ដង

វីដេអូផ្សព្វផ្សាយដោយក្រុមឧទ្ទាមអង្គការរដ្ឋឥស្លាមជ្រុលនិយមមួយបានធ្វើឡើង ដោយនៅក្នុងវីដេអូនោះ សមាជិក ISIS បានធ្វើការអំពាវនាវឲ្យអ្នកគាំទ្រខ្លួន បើកការវាយប្រហារលើប្រធានាធិបតី រុស្ស៊ី នោះគឺលោក Vladimir Putin ដែលវាមានការលើកឈ្មោះរបស់លោកយ៉ាងត្រង់ៗ ក្នុងវីដេអូអំពាវនាវនោះតែម្ដង ។

“ស្ដាប់ណាលោក Putin យើងនឹងទៅដល់រុស្ស៊ី ហើយសម្លាប់អ្នកនៅក្នុងផ្ទះអ្នកឯងតែម្ដង ។ ចូរបងប្អូននៃក្រុមជីហាដទាំងឡាយ ទៅសម្លាប់ និងប្រយុទ្ធជាមួយពួកគេទៅ” នេះជាអ្វីដែលបានបញ្ជាក់នៅក្នុងវីដេអូមួយនោះ ។
ជាមួយគ្នានេះដែរ ក្នុងវីដេអូនោះក៏មានបង្ហាញឲ្យឃើញពីទាហានជាច្រើន បំពាក់ដោយអាវុធគ្រប់ប្រភេទ ហើយនិងរថយន្តយោធាសម្រាប់វាយប្រហារជាច្រើនទៀតផងដែរ ដោយឡែកចំពោះប្រភពនៃវីដេអូនេះវិញ គឺវាត្រូវបានចែកចាយដោយគណនី Telegram មួយ ដែលត្រូវបានគេស្គាល់ថា ជាគណនីរបស់សមាជិកក្រុមឧទ្ទាម ។
គួរបញ្ជាក់ថា គេមិនទាន់ដឹងទេថា ហេតុអ្វីបានជារុស្ស៊ីក្លាយជាគោលដៅសម្រាប់ការវាយប្រហារលើកនេះ តែមួយរយៈចុងក្រោយនេះ រុស្ស៊ី និងអាមេរិកបានធ្វើការជជែកគ្នាច្រើន ក្នុងការជំរុញកម្លាំងយោធាឲ្យរឹតតែខ្លាំង និងកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានសម្ងាត់ សម្រាប់សង្គ្រាមប្រឆាំងក្រុម ISIS និង al Qaeda ក្នុងប្រទេសស៊ីរី ៕
ប្រភព ៖ kqube
  • ISIS គំរាម​ថា នឹង​ទៅ​សម្លាប់​លោក Putin នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​តែ​ម្ដង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: