ក្រសួង​ធន​ធាន​ទឹក​ប្រកាស​ឲ្យ​​​​ប្រជា​នេសាទ​និង​អ្នកទេសចរ​តាម​កោះ​​ ​​បង្កើន​ការ​​​ប្រុងប្រយ័ត្ន​

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកទេសចរ តាមកោះនានាក្នុងលំហសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ។
ក្រសួង​ធន​ធាន​ទឹក​ប្រកាស​ឲ្យ​​​​ប្រជា​នេសាទ​និង​អ្នកទេសចរ​តាម​កោះ​​ ​​បង្កើន​ការ​​​ប្រុងប្រយ័ត្ន​
ក្រសួងធនធានទឹកចេញសេចក្ដីជូនដំណឹងដូចនេះ បន្ទាប់ពីក្រសួងបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ឃើញថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ខ្យល់មូសុងនិរតិនឹងមានឥទ្ធិពល ហើយចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ជ្រលងសម្ពោធទាប នឹងបង្កើនឥទ្ធិពលមកលើកម្ពុជា។

ក្រសួងបញ្ជាក់ថា ស្ថានភាពខាងលើ នឹងបង្កឲ្យ៖

តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់តិចតួចទៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ និងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ លាយឡំជាមួយនឹងខ្យល់បោកបក់ខ្លាំងនៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ។

ចំណែកឯ នៅតំបន់វាលទំបន់ និងតំបន់ខ្ពស់រាប អាចនឹងមានភ្លៀងធ្លាក់តិចតួចនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ និងនៅថ្ងៃទៅ០២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងបរិមាណពីមធ្យមទៅច្រើន៕

សូមអានសេចក្ដីជូនដំណឹងលម្អិត ដូចខាងក្រោម៖

ក្រសួង​ធន​ធាន​ទឹក​ប្រកាស​ឲ្យ​​​​ប្រជា​នេសាទ​និង​អ្នកទេសចរ​តាម​កោះ​​ ​​បង្កើន​ការ​​​ប្រុងប្រយ័ត្ន​

ប្រភព៖ kqube

  • ក្រសួង​ធន​ធាន​ទឹក​ប្រកាស​ឲ្យ​​​​ប្រជា​នេសាទ​និង​អ្នកទេសចរ​តាម​កោះ​​ ​​បង្កើន​ការ​​​ប្រុងប្រយ័ត្ន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: