គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា

ត្រលប់ទៅរកឆ្នាំ១៩៦០ពេលដែលពិភពលោកកំពុងតែជួបនឹងស្ថានការណ៍ដ៏គួរឲ្យខ្លាចបំផុតមួយនោះគឺស្រមោលសង្គ្រាមដែលដើរតក្រោយការវិវត្តន៍នៃនយោបាយពិភពលោកអាចបង្កក្លាយជាសង្គ្រាមនុយក្លេអ៊ែរថ្មីបានគ្រប់ពេលដោយសារតែការប្រឈមមុខដាក់គ្នរវាងអាមេរិកនិងសហភាពសូវៀតជាមហាអំណាចពិភពលោកទាំង២ក្នុងសម័យនោះជាពិសេសគឺវិបត្តិគុយបានេះតែម្ដង។

គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា

ស្រមោលអន្ធការដែលគ្រាប់បែកបរមាណូ២គ្រាប់ ត្រូវបានទម្លាក់លើទីក្រុង Hiroshima និង Nagasaki នៅតែដិតដាមក្នុងអារម្មណ៍មនុស្សគ្រប់គ្នា ហើយនយោបាយពិភពលោកនាពេលនោះ កំពុងតែដើរលើផ្លូវដ៏ផុយស្រួយដូចសម្បកពងទា ដូច្នេះហើយបើមានកំហុសអ្វីបន្តិចកើតឡើង នោះគ្រោះមហន្តរាយច្បាស់ជាកើតមាន ជាក់ស្ដែងដូចជាករណីខាងក្រោមនេះជាដើម ។

នៅក្នុងឆ្នាំ១៩៥៣ បដិវត្តន៍មួយបានកើតឡើងក្នុងប្រទេសគុយបា ។ រយៈពេល៦ឆ្នាំក្រោយ ប្រទេសនេះត្រូវបានដឹកនាំដោយក្រុមធ្វើបដិវត្តន៍កុម្មុយនិស្ត មនុស្សមួយក្រុមនោះ ចង់សាយភាយមនោគមវិជ្ជាកុម្មុយនិស្តរបស់ពួកគេ ទៅឲ្យប្រទេសជិតខាងរបស់ខ្លួន ដែលប្រទេសទាំងនោះមានអាមេរិកជាអ្នកនៅពីក្រោយខ្នង ។
ក្រោយបដិវត្តន៍កើតឡើង គុយបាដែលជាប្រទេសធ្លាប់មានទំនាក់ទំនងល្អជាមួយអាមេរិក បែរជាងាកទៅខាងសូវៀតភ្លាមៗ ហើយប្រទេសទាំង២នេះ ក៏ចាប់ផ្ដើមរឹតចំណងមិត្តភាពផ្នែកមនោគមន៍វិជ្ជានឹងគ្នា ដោយមានការខិតចូលគ្នា នៃវិស័យនយោបាយ និងយោធាទាំង២ប្រទេស លុះដល់ឆ្នាំ១៩៦២ គុយបាបានក្លាយជាឃ្លាំងអាវុធរបស់សូវៀត ក្នុងពេលនោះហើយ ដែលវិបត្តិមីស៊ីលនៅគុយបាកើតឡើង ។
ដែនសមុទ្រអន្តរជាតិពោរពេញដោយនាវាមុជទឹក នាវាដឹកយន្តហោះចម្បាំង និងនាវាចម្បាំងឯទៀតរបស់សូវៀត និងអាមេរិក ។ ស្ថិតនៅក្រោមផ្ទៃទឹកជម្រៅរាប់រយម៉ែត្រ នាវាមុជទឹកសូវៀតមួយគ្រឿង ត្រូវបានកាត់ផ្ដាច់ពីទំនាក់ទំនងនឹងពិភពលោកខាងក្រៅ ហើយវារស់នៅដោយគេចខ្លួនពីការដេញតាមរបស់អាមេរិក ។
នាវាមុជទឹកសូវៀតដែលនៅពួនក្រោមទឹកនោះ គឺនាវាមុជទឹក B-59 ជាប្រភេទនាវាចំណាត់ថ្នាក់ Foxtrot ប្រើថាមពលម៉ាស៊ូត និងអគ្គិសនី មានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៦២ដដែលនោះ នាវាពិឃាដអាមេរិក១១គ្រឿង និងនាវាដឹកយន្តហោះចម្បាំង USS Randolph ចាប់បានដាននាវាមុជទឹក B-59 នោះ ហើយក៏ចាប់ផ្ដើមទម្លាក់គ្រាប់បែក Depth Charges ជាប្រភេទគ្រាប់បែកសម្រាប់ទម្លាក់ក្នុងទឹក ដោយវាមានសមត្ថភាពផ្ទុះក្នុងទឹកខ្លាំង ហើយគោលបំណងនៃការទម្លាក់គ្រាប់បែកនេះ គឺអាមេរិកចង់ដេញឲ្យនាវាសូវៀតឡើងមកលើផ្ទៃទឹកវិញ ។
ដោយសារតែ B-59 ត្រូវបានកាត់ផ្ដាច់វិទ្យុទាក់ទងពីពិភពលោកខាងក្រៅយូរពេក កាពីតែននាវាមុជទឹកលោក Valentin Grigorievitch Savitsky គិតថា ស្ថានការណ៍ពិភពលោកខាងក្រៅបានផ្ទុះសង្គ្រាមហើយ ដូច្នេះលោកសម្រេចចិត្តថា នឹងធ្វើការវាយបកទៅវិញ ជាមួយនឹងអាវុធសាហាវបំផុតរបស់នាវា នោះគឺគ្រាប់មីស៊ីលនុយក្លេអ៊ែរ T-5 ។
តែដើម្បីធ្វើការសម្រេចចិត្តបែបនេះបាន គេត្រូវការការសម្រេចចិត្តជាឯកច្ឆន្ទពីមនុស្ស៣នាក់លើនាវា ក្នុងនោះមានលោក Savitsky ខ្លួនឯងផ្ទាល់ លោក Ivan Semonovich Maslennikov ជាមន្ត្រីផ្នែកនយោបាយ និងម្នាក់ទៀតគឺលោក Vasili Arkhipov ជាមេបញ្ជាការនាវា ហើយសំណើដែលចង់ប្រើគ្រាប់មីស៊ីលនុយក្លេអ៊ែរ T-5 បាញ់តបតភ្លាមៗពេលឡើងទៅដល់ផ្ទៃទឹកវិញនោះ ត្រូវបានលោក Savitsky និងលោក Maslennikov យល់ព្រមអស់ហើយ តែត្រូវលោក Arkhipov បដិសេធ ។
កាលពីមួយឆ្នាំមុនហេតុការណ៍នេះកើតឡើង លោក Vasili Arkhipov ធ្លាប់ជាមេបញ្ជាការរង នៃនាវាមុជទឹក K-19 ដែលមានមុខងាររក្សាភាពត្រជាក់នៃនុយក្លេអ៊ែរ និងមើលការខុសត្រូវលើវិទ្យុទាក់ទង ស្រាប់តែប្រព័ន្ធទាំងនោះមានដំណើរការខុសបច្ចេកទេស ទាំងដែលគ្មានប្រព័ន្ធនៅចាំជួយពីក្រោយ ។ លោក  Arkhipov បានបញ្ជាឲ្យអ្នកនៅក្រោមបង្គាប់លោក ស្វែងរកដំណោះស្រាយភា្លមៗ បើមិនដូច្នេះទេ នុយក្លេអ៊ែរនឹងចាប់ផ្ដើមរលាយ ។
កងនាវិកទាំងអស់ សុទ្ធតែប៉ះពាល់ដោយជាតិវិទ្យុសកម្ម ក្នុងនោះមានទាំងលោក Arkhipov ផងដែរ លុះក្រោយមួយខែ វិស្វករបច្ចេកទេសលើនាវាស្លាប់អស់ ដោយសារតែគ្រោះមហន្តរាយលើកនោះ ។ លោក Arkhipov ដែលនៅរស់រានមានជីវិត ក្លាយជាអ្នកដែលមានបទពិសោធន៍ផ្នែកនេះដោយផ្ទាល់ ។
មូលហេតុនេះហើយ ដែលធ្វើឲ្យលោកអាចបញ្ចុះបញ្ចូលមេបញ្ជាការ២រូបទៀត មិនឲ្យចុចប៊ូតុងក្រហម ដើម្បីបញ្ចេញមីស៊ីលនុយក្លេអ៊ែរ T-5 នោះ ដោយនាវាមុជទឹក B-59 បានអណ្ដែតមកលើផ្ទៃទឹកវិញ ហើយបើកត្រលប់ក្រោយតាមធម្មតា ដោយមិនមានការប្រយុទ្ធគ្នាលើដែនទឹក ជាមួយនឹងនាវាអាមេរិកនោះទេ ហើយជីវិតនាវិកទាំងឡាយក្នុងនាវាមុជទឹកនេះ គឺត្រូវបានសង្គ្រោះដោយលោក Arkhipov ។
គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា
ប្រភព ៖ kqube
  • គឺ​បុរស​ម្នាក់​នេះ​ហើយ​ ដែល​បញ្ចៀស​វិនាសកម្ម​ពិភពលោក ពី​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​វិបត្តិ​គុយបា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: