ចាប់​ជាបន្តបន្ទាប់ រួមទាំង​ម្ចាស់​ផ្ទះ​សំណាក់​ផង​

រាជធានី​ភ្នំពេញ ៖ ជនស​ង្ស័យ​១០​នាក់​ ដែល​ជា​មុខសញ្ញា​ចោរ​ឆក់​កាបូប​យា​៉​ង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ពេល​ថ្មី​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ខណ្ឌ និង​មានការ​សម្រប​សម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឈាន​ដល់​ការ​បង្ក្រាប​​បាន​ជាក់ស្តែង និង​ឃាត់ខ្លួន​​ជនសង្ស័យ​ជា​បន្តបន្ទាប់​  ។

ប្រតិបត្តិ​ការណ៍នេះធ្វើឡើង កាលពី​វេលា​ម៉ោង៣ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ​កក្កដា​ ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​យី​ហោ​ «លី​ហ្សា» បន្ទប់​លេខ​១០៣,១០៧, ១១១ និង​បន្ទប់​លេខ​១១៤ ផ្លូវ​K៥ ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។

សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា ​ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​ផ្លូវ​លេខ​៣១០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង១២ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ​កក្កដា ឆ្នាំ​២០១៦ ហើយ​ពួក​គេ​ទាំងនោះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។

ជនសង្ស័យ​​៧​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ទី​១-ឈ្មោះ សុវណ្ណ ឧត្ដម​រង្សី ភេទ​ប្រុស អាយុ២៦​ឆ្នាំ ​​រៀន​ធ្វើ​ទូរស័ព្ទ  ស្នាក់​នៅ​ខណ្ឌ​សែន​សុខ​, ទី​២-ឈ្មោះពុទ្ធ សំណាង ភេទ​ប្រុស អាយុ១៧​ឆ្នាំ រៀន​ធ្វើ​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​ជួល ខណ្ឌ​សែន​សុខ​, ទី​៣-ឈ្មោះសេង សុខ​លាង ភេទ​ប្រុស អាយុ១៦​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​, ទី​៤-ឈ្មោះ -ហ៊ា​ង ម៉េ​ង​លាង ភេទ​ប្រុស អាយុ២៣​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​ព្រែក​កា​បៅ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​, ទី​៥-ឈ្មោះលី មិ​ញ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ទី​៦-ឈ្មោះហួរ វណ្ឌ​ឌី ភេទ​ប្រុស អាយុ២២​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​អ​រី​យ៍​ក្ស័​ត្រ ខេត្តកណ្តាល​, ទី​៧-ឈ្មោះ
ឈឹ​ម លី​ម​ហេង ភេទ​ប្រុស អាយុ១៦​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។ និង​ទី​៨-ឈ្មោះម៉េ​ង សេង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​ដកហូត​ម៉ូតូ​ចំនួន៥​គ្រឿង ។

សមត្ថកិច្ច បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ជនសង្ស័យ​ទាំងនោះ ហើយ​ម្ចាស់ផ្ទះ ក៏​បាន​រត់គេច​ខ្លួន​បាត់ ។ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ទំនាក់ទំនង​ទៅ ដើម្បី​​ឱ្យ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ប៉ុន្តែបែរ​ជា​ម្ចាស់ផ្ទះ​សំណាក់​ ទៅ​ផឹកស្រា​រហូត​ស្រវឹង​​ជោកជាំ ហើយ​បាន​ឡូឡា​ដាក់​កម្លាំង​សមត្ថកិច្ច​ថែម​ទៀត ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៨​នាក់​ ព្រមទាំង​ម្ចាស់ផ្ទះ​សំណាក់ និង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ។ ដោយឡែក​ ក្រុម​ឆក់​២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ​ធ្វើការ​ឃាត់ខ្លួន​ដែរ គឺ​ឃាត់​កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៦ ។

ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះសុខ បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ឈ្មោះហុង ម៉េ​ង​ហត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ វត្ថុ​តាង​ដកហូត​ម៉ូតូ​ឌ្រី​ម​ ​C១២៥ មួយ​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។ ជនសង្ស័យ​សរុប​១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។