គួរធ្វើយ៉ាងណា ពេលសង្សារបែកចិត្ត? សាកល្បងវិធីនេះ ទាំងអស់គ្នាលមើល៍!

សង្សារងាយរកទេ ប៉ុន្តែអ្វីដែលពិបាកនោះគឺការថែរក្សាទំនាក់ទំនងក្នុងសម្ព័ន្ធភាព ជាមួយគ្នាឱ្យបានយូរអង្វែង។ សម្រាប់យុវវ័យភាគច្រើនយល់ថា ការមានសង្សារ គឺជារឿងពេញនិយមណាស់ ឯអ្នកដែលគ្មានសង្សារគឺជាមនុស្សសោះកក្រោះគ្មាន រសនិយមម្នាក់នៅក្នុងក្រសែភ្នែកពួកគេ។

ប៉ុន្តែរឿងអ្វីក៏អាចកើតឡើងដោយស្មាន មិនដល់បានដែរ ជួនកាលមានសង្សារក៏ត្រូវ ជួបរឿងខូចចិត្ត ជួបវិបត្តិធ្ងន់ធ្ងរ ដោយសារតែការយល់ច្រឡំ ឬការមិនយល់ចិត្តគ្នា ផ្សេងៗ ដែលឈានទៅដល់ការ បែកបាក់ចែកផ្លូវគ្នាដើរ។ តែទោះបីជាយ៉ាងណាក៏ ដោយក៏វាមិនទាន់យឺតពេលដែរ នៅក្នុងការកែប្រែកំហុសទាំងឡាយ។ បើអ្នកមានសង្សារបែកចិត្ត សាកល្បងអនុវត្ត វិធីនេះទាំងអស់គ្នាមើលអាចនឹងផ្តល់ប្រយោជន៍ជាច្រើនដល់អ្នក៖

១. កែប្រែខ្លួនជាមនុស្សថ្មី៖ គ្មានអ្នកណាគេអង្គុយកើតទុកមុខស្អុយ២៤ម៉ោងនោះទេ។ ខណៈពេលដែលអ្នកបានបែកបាក់សង្សារ គួរប្រើពេលវេលានេះមកកែប្រែ ហើយស្រឡាញ់ខ្លួនឯងឱ្យបានច្រើនជាងមុនវិញល្អជាង។ វិធីងាយៗគឺសម្រាកឱ្យបានគ្រប់គ្រាន់ ស្លៀកពាក់ តែងខ្លួនឱ្យបានស្អាតបាត។ ដូច្នេះអ្នកមើលទៅស្រស់ស្អាតទ្វេរដង។ ប្រើសម្រស់ទៅបញ្ឈឺដៃគូរបស់អ្នកឱ្យគេ គិតថា អ្នកគឺជាស្រី/ប្រុសស្អាតម្នាក់ដែលមិនងាយរកបាន នោះអ្នកនឹងសប្បាយចិត្តដោយឯកឯង ទោះបីពេលកំពុងបៀមទុក្ខខ្លាំងប៉ុណ្ណាក៏ដោយ។

២. ផ្លាស់ប្តូរឥរិយាបថជាមនុស្សពេញវ័យ៖ មានន័យថា អ្នកត្រូវធ្វើខ្លួនឱ្យមានចរិត ចាស់ទុំ ចេះគិតគូរវែងឆ្ងាយ ថ្លៃថ្នូរ សុភាពរាបសារ គួរសមច្រើនជាងមុន។ ប្រសិនបើអ្នកបានជួបគេដោយចៃដន្យអ្នកគួរញញឹមដាក់គេ ឬនិយាយរាក់ទាក់គេ តាមធម្មតាផង ដើម្បីបញ្ជាក់ថាអ្នកគឺជាមនុស្សដែលមានិស្ស័យល្អ មានសុជីវធម៌ រៀបរយ មិនខ្ជីខ្ជារឥតសណ្តាប់ធ្នាប់។

៣. ណាត់ជួបមិត្តភក្តិ៖ ត្រូវចេញទៅដើរលេងជាមួយមិត្តភក្តិខ្លះ ដូចជាទៅផ្សារទិញ អីវ៉ាន់ មើលកុន ស្តាប់ភ្លេង ឬទៅកម្សាន្តកន្លែងទេសចរណ៍នានា ជាពិសេសត្រូវ បបួលមិត្តភក្តិណា ដែលជាមិត្តភក្តិជាមួយសង្សារអ្នកស្និទ្ធស្នាលបំផុតទៅជាមួយ។ អនុញ្ញាតឱ្យគេបានឃើញពីការផ្លាស់ប្តូរភាពជាមនុស្សថ្មីរបស់អ្នក ដូចជាការសើច សប្បាយ មានសេចក្តីសុខច្រើនៗ ទោះបីជាអ្នក និងគេម្នាក់នោះ បានបែកគ្នាទៅ ហើយក្តី។ ធ្វើដូច្នេះសង្សាររបស់អ្នកច្បាស់ជា គិតដល់អ្នក និងចង់ជួបអ្នកម្តងទៀត ជាមិនខាន។

៤. កែទម្លាប់ចាស់៖ វាជារឿងធម្មតាទេ ដែលយើងទាំងអស់គ្នាតែងតែមានចំណុច អាក្រក់រៀងៗខ្លួន ព្រោះគ្មាននរណាម្នាក់ នៅក្នុងពិភពលោកនេះល្អឥតខ្ចោះ នោះឡើយ។ តែបើទោះជាយ៉ាងនេះ ក៏អ្នកត្រូវតែព្យាយាមផ្លាស់ប្តូរវាចេញដែរ បើចង់រក្សាចំណងស្នេហ៍អ្នកទាំង២ឱ្យគង់វង្ស។ តែបើគេប្រុងនឹងបែកចិត្តគេក៏អាច កែប្រែបានខ្លះដែរ ព្រោះអ្នកបានប្តូរទម្លាប់ចាស់ ដែលគេមិនចូលចិត្តបាន។ នេះមិនមែនមានន័យថាយើងត្រូវផ្លាស់ប្តូរខ្លួនឯងដើម្បីគេទេ តែវាជាការអត់ឱន និងចេះយោគយល់គ្នាទៅវិញទៅមកសម្រាប់រក្សាសុភមង្គលពិតប្រាកដ។

៥. ប្រើបណ្តាញសង្គមឱ្យមានប្រយោជន៍៖ ពេលមកពីដើរលេងវិញត្រូវផុសរូបស្អាតៗ ទៅក្នុងហ្វេសប៊ុក Twitter ឬ Instagram របស់អ្នក ព្រោះដោយសារតែវាអាចឱ្យគេអាច ឃើញរូបអ្នកជានិច្ច និងចង់យកឱកាសនេះដើម្បីផ្សះផ្សាជាមួយអ្នកជាថ្មីម្តងទៀត។

៦. កុំឆ្លើយយល់ព្រមភ្លាមៗ៖ បន្ទាប់ពីការស្វែងរកឱកាស ដើម្បីមកនៅក្បែរអ្នកម្តងទៀត ហើយអ្នកក៏បានយល់ព្រមបង្កើតទំនាក់ទំនងស្នេហានេះសាជាថ្មីហើយ សូមកុំអនុញ្ញាតឱ្យដៃគូអ្នកបានចិត្តអី ត្រូវចេះពន្យារពេលនៅក្នុងការឆ្លើយយល់ព្រម ជាមួយគេចំពោះរឿងណាមួយ។ រង់ចាំឱ្យគេអន្ទះអន្ទែងក្នុងការចាំចម្លើយពីអ្នក ទោះបីជាចង់ឆ្លើយតបខ្លាំងប៉ុណ្ណាក៏ដោយ។ បើឆ្លើយយល់ព្រមទៅគេភ្លាមៗ គេនឹងគិតថាអ្នកជាមនុស្សងាយស្រួលទាក់ទងដូចកាលពីមុន ហើយស្នេហានេះក៏ ឆាប់បាក់បែកដដែល។

ដូច្នេះមុននឹងសម្រេចចិត្តថាធ្វើអ្វីមួយត្រូវប្រើខួរក្បាលមកគិតជាមុនសិន មិនមែន គ្រាន់តែចង់ធ្វើតាមតែចិត្តខឹង ចិត្តស្រឡាញ់ ឬគ្រាន់តែចង់យកឈ្នះ ប៉ុណ្ណោះទេ ពិសេសគឺរឿងស្នេហា បើមិនបានពិចារណាច្បាស់ជាជួបរឿងខកចិត្តមិនខាន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរធ្វើយ៉ាងណា ពេលសង្សារបែកចិត្ត? សាកល្បងវិធីនេះ ទាំងអស់គ្នាលមើល៍!

គួរធ្វើយ៉ាងណា ពេលសង្សារបែកចិត្ត? សាកល្បងវិធីនេះ ទាំងអស់គ្នាលមើល៍!

គួរធ្វើយ៉ាងណា ពេលសង្សារបែកចិត្ត? សាកល្បងវិធីនេះ ទាំងអស់គ្នាលមើល៍!

គួរធ្វើយ៉ាងណា ពេលសង្សារបែកចិត្ត? សាកល្បងវិធីនេះ ទាំងអស់គ្នាលមើល៍!

គួរធ្វើយ៉ាងណា ពេលសង្សារបែកចិត្ត? សាកល្បងវិធីនេះ ទាំងអស់គ្នាលមើល៍!