លេច​ធ្លាយ​ឈុត តូតា ឈ្លក់​ទឹក​មែនទែន​ក្នុង​រឿង “ចន្ទ្រា”

ម៉ាក សែនសូនីតា គឺជា​តួឯក​ស្រី​ក្នុង​រឿង “ចន្ទ្រា” ដែលមាន​ឈុត​ឆាក​ជាច្រើន​តម្រូវ​ឲ្យ​នាង​ថត​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង នៅ​ក្នុង​នោះ​មាន​ឈុតលង់ទឹក​មួយ​ គឺ​នាង​បាន​ឈ្លក់​ទឹក​មែនទែន​ពេល​សម្ដែង។

 

លេច​ធ្លាយ​ឈុត តូតា ឈ្លក់​ទឹក​មែនទែន​ក្នុង​រឿង “ចន្ទ្រា”

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខាង​ផលិតកម្ម​ តូតា ឈ្លក់​ទឹក​នោះ​គឺ​ជា​វគ្គ​បន្ទាប់ពី​វគ្គ​អ្នកនាង ចន ច័ន្ទលក្ខិណា ក្លាយ​ជា​មេធ្មប់ និង​ចាប់​តួឯក​ស្រី​ធ្វើបាប​ដោយ​បាន​ចង់​ផ្អោប​នឹង​ក្ដារ ហើយ​បន្លិច​ក្នុង​ទឹក។ «ចន្ទ្រា» ភាពយន្ត​ខ្មែរ​បទដ្ឋាន4.5K កំពុងតែ​ត្រៀម​បង្ហាញខ្លួន ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០១៦ ក្នុង​ប្រទេស​កម្ពុជា និង ៥ប្រទេស​ផ្សេងទៀត ក្នុង​នោះ​រួមមាន ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង ឡាវ​ ជាដើម។

 

បើ​ចង់​ដឹង​កាន់តែ​ច្បាស់​ថា​សាច់រឿង ​​«ចន្ទ្រា» ទាំង​មូល និង​វគ្គ តូតា ឈ្លក់​ទឹក​ហើយ​នឹង​ក្លាយ​ជា​បែប​ណា​​​បន្ត​នោះ ​សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ៕

 

អត្ថបទ៖ទ្រី រ៉ាវី