ការងាប់របស់សត្វផ្សោត នៅខេត្តក្រចេះ! រដ្ឋមន្រ្តីទេសចរណ៍ថា ខេត្តក្រចេះ និងស្ទឹងត្រែង «គ្មានសត្វផ្សោត គ្មានអ្នកទេសចរ»

(ភ្នំពេញ)៖ ចំពោះការងាប់សត្វផ្សោត២ក្បាល (ម៉ែនិងកូន) ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅទន្លេមេគង្គ ខេត្តក្រចេះនោះ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទសចរណ៍ បានចាត់ទុកថា សត្វផ្សោតជាសក្តានុពលទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលអាចនិយាយបានថា «គ្មានសត្វផ្សោតគ្មានទេសចរ»

ការថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវធ្វើឡើងក្រោយពីមានសត្វផ្សោតញីមួយក្បាល និងកូនខ្ចីមួយក្បាលទៀត ត្រូវគេប្រទះឃើញស្លាប់ក្បែរ មាត់ច្រាំងទន្លេ ត្រង់ចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃម្សិលមិញ។ សម្រាប់ករណីនេះ ត្រូវបានមន្រ្តី ជំនាញសន្និដ្ឋានថា អាចបណ្តាលមកពីរលូតកូន ព្រោះនៅជិតផ្សោតងាប់នេះ មានកូនផ្សោតមិនទាន់គ្រប់ខែមួយក្បាលងាប់នៅ ក្បែរនោះដែរ។

ក្នុងបណ្ដាញសង្គមរបស់ក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា សត្វផ្សោតទន្លេ បច្ចុប្បន្ននេះគេមិនអាចប្រទះឃើញ មានទៀតទេ ក្រៅពីប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទទួលខុសត្រូវរបស់ រដ្ឋបាលជលផល, គណៈកម្មាធិការ អភិរក្សសត្វផ្សោត ដោយមានការចូលរួមពីក្រសួងទេសចរណ៍ផង បានខិតខំការពាររក្សាយ៉ាងហ្មត់ចត់ និងអប់រំប្រជាពលរដ្ឋឱ្យមាន ការយល់ដឹង មិនបង្កមហន្តរាយទៅលើសត្វផ្សោត។ ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ UNWTO បង្កើតបានសហគមន៍ ទេសចរណ៍ បង្កើតបានការងារមិនមែននេសាទយ៉ាងច្រើន ដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា «សត្វផ្សោតទន្លេ ត្រូវបានចាត់ទុកថាជាបតិកភណ្ឌធម្មជាតិ ដ៏មានតម្លៃសម្រាប់កម្ពុជាក៏ដូចរបស់ ពិភពលោក ហើយសត្វផ្សោតជាសក្តានុពលទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលអាចនិយាយបានថា គ្មានសត្វផ្សោត គ្មានទេសចរ»

លោករដ្ឋមន្រ្ត ថោង ខុន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ត្រូវចូលរួមថែរក្សាការពារសត្វផ្សោតទាំងអស់គ្នាកុំឱ្យមាន ការបាត់បង់ដោយកត្តាមនុស្សតទៅទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

​អភិរក្ស​របស់​អង្ក​ការ​​ WWF និង​មន្ត្រី​ឆ្មាំ​ទន្លេ​​មាន​​ភារកិច្ច​អភិរក្ស​ត្រី​ផ្សោត បាន​សម្រេច​ធ្វើកា​រ​ ​កប់ខ្មោច​ត្រីផ្សោត​ញី​មួយ​​ក្បាល​​នៅ​​​លើ​កោះ ដោយ​មិន​បាន​នាំ​មក​ធ្វើ​ កោសល្យ​វិច័យ​រក​មូលហេតុ​ នៃ​ការ​ងាប់​ដូច​សព្វ​ដង​នោះ​​ទេ ក្រោយ​ពី​មើលឃើញ​ថា​ ការ ងាប់​​របស់​ត្រី​ផ្សោត​មួយ​នេះ ​មិន​បណ្តាល​មក​ពី​ជំងឺ​ គឺ​ងាប់​​ដោយសារ​រុំ​ជាប់​​មង ​។

ក្រុម​មន្ត្រី​ឆ្មាំ​​ មាន​​ភារកិច្ច​អភិរក្ស​ត្រី​ផ្សោត​​ នៅ​ខេត្តក្រចេះ​​បាន​ឱ្យ​​ដឹង​ថា ត្រី​ផ្សោត​មេ​មួយ​​ក្បាល​មាន​ទម្ងន់​​ជាង​៨០​គីឡូក្រាម ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​អណ្តែត​ទឹ​ក​ទន្លេ​​មេគង្គ នៅ​ចំណុច​​អន្លង់​កោះ​ផ្តៅ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ក្បែរ​និង​​អន្លង់​អភិរក្ស​របស់​ឆ្មាំ​ទន្លេ ។

ក្រោយ​ពី​មានការ​ ប្រទះ​ឃើញ​​ងាប់​អណ្តែត​ទឹក​​របស់​ត្រី​ផ្សោត ដែល​ជា​ពពួក​ឋ​និក​សត្វ​ទឹកសាប​ដ៏​កម្រ​មួយ​ក្បាល​នេះ ក្រុម​មន្ត្រី​ក៏​បាន​សម្រេច​ស្រង់​ខ្មោច​ត្រី​​នេះ មក​លើគោក​​ និង​បាន​កប់​ចោល​នៅ​និង​លើ​កោះ​ កាលពី​ថ្ងៃ​ទី​១០ ឧសភា​ កន្លងទៅ។ ទោះជា​យ៉ាងណា​ ការ​ងា​ប់រប​ស់ត្រី​ផ្សោត​មួយ​នេះ គឺ​ត្រូវ​ក្រុម​មន្ត្រី​មិន​បាន​យក​​សំណាក​ មក​ធ្វើ​កោ​ស​ល្យ​វិ​ច័យ​​រក​មូលហេតុ​នោះ​ទេ ។ នៅ​ពេល​ដែល​គេ​ឃើញ​ថា មាន​មង​បាន​រុំ​នៅ​ជាប់​ និងកន្ទុយ​ផ្សោត ទើប​សន្និដ្ឋាន​ថា ការងា​ប់រប​ស់ត្រី​ផ្សោត​នេះ គឺ​បណ្តាល​មក​ពី​ជាប់​មង​។

មានការ​កត់សម្គាល់​ឃើញ​ថា ក្នុងអំឡុងពេល​២​ខែ​​ជាប់​​ៗ​គ្នា នៅ​ដើមឆ្នាំ​២០១៦​​នេះ មាន​ត្រី​ផ្សោត​ធំ​ៗ​ញី​-ឈ្មោល​២​ក្បាល​​ហើយ ដែល​គេ​បាន​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​នេះ​ ។ កាលពី​ថ្ងៃ​ទី​៥ មេ​សា កន្លងមក ​មាន​ត្រី​ផ្សោត​ឈ្មោល​ធំ​​មួយ​ក្បាល ទម្ងន់​ជាង​២០០​គីឡូក្រាម ​ត្រូវ​​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក​ មក​ទើ​រនៅ​មាត់ច្រាំង​ទន្លេ ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ​។ ហើយ​នេះ​ជា​ការ​ងាប់​លើក​ទី​២របស់​សត្វ​ត្រី​ផ្សោត​ញី​មួយ​ក្បាល ​ក្នុង​សភាព​ហើម​ស្អុយរលួយ​នៅ​ថ្ងៃ​ទី​១០ ឧសភា ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការងាប់របស់សត្វផ្សោត នៅខេត្តក្រចេះ! រដ្ឋមន្រ្តីទេសចរណ៍ថា ខេត្តក្រចេះ និងស្ទឹងត្រែង «គ្មានសត្វផ្សោត គ្មានអ្នកទេសចរ»

ការងាប់របស់សត្វផ្សោត នៅខេត្តក្រចេះ! រដ្ឋមន្រ្តីទេសចរណ៍ថា ខេត្តក្រចេះ និងស្ទឹងត្រែង «គ្មានសត្វផ្សោត គ្មានអ្នកទេសចរ»

ការងាប់របស់សត្វផ្សោត នៅខេត្តក្រចេះ! រដ្ឋមន្រ្តីទេសចរណ៍ថា ខេត្តក្រចេះ និងស្ទឹងត្រែង «គ្មានសត្វផ្សោត គ្មានអ្នកទេសចរ»

ការងាប់របស់សត្វផ្សោត នៅខេត្តក្រចេះ! រដ្ឋមន្រ្តីទេសចរណ៍ថា ខេត្តក្រចេះ និងស្ទឹងត្រែង «គ្មានសត្វផ្សោត គ្មានអ្នកទេសចរ»