Pogba ត្រៀម​ឡើង​យន្តហោះ​ទៅ​អង់គ្លេស ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ទៅ​ Man Utd

តារា​ឆ្នើម​ជម្រើស​ជាតិ​បារាំង​ Paul Pogba ​កំពុង​លំហែ​កាយ​​ថ្ងៃ​ចុង​ក្រោយ​នៅ​​ទីក្រុង​ Las Vegas នៅ​ថ្ងៃ​ច័ន្ទ​នេះ មុន​ឡើង​យន្តហោះ​ទៅ​អង់គ្លេស ​ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក ប្រហែល​១០០​លាន​​ផោន​​ ផ្ទេរ​ពី​ Juventus ទៅ​ក្លឹប​បិសាច​ក្រហម​ Manchester United។ នេះ​បើ​តាម​ Sky Sport។

 

Pogba ត្រៀម​ឡើង​យន្តហោះ​ទៅ​អង់គ្លេស ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ទៅ​ Man Utd

ខ្សែ​បម្រើ​ Paul Pogba

 

បន្ទាប់​ពី​លំហែ​កាយ​នៅ​ Miami និង​ Los Angeles ​ខ្សែ​បម្រើ​វ័យ​​២៣​ឆ្នាំ​ កំពុង​សម្រាក​លំហែ​កាយ​ជា​បន្ត​​នៅ​អាង​ហែលទឹក​ Wet Republic ​នៅ​ MGM Grand ​​ទីក្រុង​ Las Vegas ​ជាមួយ​មិត្ត​រួម​ជាតិ Patrice Evra, មិត្តភ័ក្ដិ​មួយ​ចំនួន​ទៀត​ និង​​ស្រី​​ស្អាត​ជា​ច្រើន​នាក់។

 

Pogba ត្រៀម​ឡើង​យន្តហោះ​ទៅ​អង់គ្លេស ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ទៅ​ Man Utd

 

Pogba ត្រៀម​ឡើង​យន្តហោះ​ទៅ​អង់គ្លេស ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ទៅ​ Man Utd

Pogba (ឆ្វេង) និង​អ្នកសារព័ត៌មាន Andy Burton ​របស់​ Sky Sport

 

បើ​តាម​លោក​ Andy Burton ​អ្នកសារព័ត៌មាន​របស់ Sky Sports News HQ ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ Man Utd និង​ Juventus បាន​ព្រមព្រៀង​តម្លៃ​គ្នា​អស់​ហើយ ខណៈ​ដែល​សាមីខ្លួន​ Pogba ផ្ទាល់ នឹង​​ទៅ​ពិភាក្សា​ជាមួយ​ក្លឹប​បិសាច​ក្រហម​ឆាប់ៗ​នេះ មុន​ដល់​រដូវ​​កាល​ថ្មី​​ Premier League ចាប់​ផ្ដើម៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports