ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​

6 Videos


សៀវភៅរឿងប្រលោមលោកមួយក្បាល ដែលយើងធ្លាប់បានស្គាល់តាមរយៈការបង្ហោះ ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដែលនិពន្ធដោយតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត លោក ម៉ានិត មានចំណងជើងថា «បេសកម្មមួយ» បានចាក់ដោតអារម្មណ៍អ្នកអានមួយចំនួនឲ្យលង់លក់ស្លុងអារម្មណ៍ទៅតាមខ្សែសាច់រឿងមិន តិចនោះទេ ក្នុងនោះផងដែរ តារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ក៏ជាតួអង្គម្នាក់ដែលចូលតួក្នុងសាច់រឿងមួយ នេះដែរ ។

ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​

P9

ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​

ឱក សុគន្ធកញ្ញា បានរំលេចសារមួយឃ្លាថា «ពេលអានដូចជាចូលតួក្នុងរឿងនេះណាស់ អានចប់ហើយ អរគុណប្អូនប្រុស ដែលបានចែករំលែកពាក្យល្អៗនៅក្នុងសៀវភៅនេះ តន្ត្រីបានធ្វើឲ្យយើងស្គាល់គ្នា» ។ តាមរយៈសារខាងលើ ឱក សុគន្ធកញ្ញា បានបង្ហាញពីអារម្មណ៍នៃការចូលតួនៅក្នុងខ្សែរឿងបេសកម្មមួយនេះ ក្នុងនោះនាងក៏បានលើកសរសើរពីទឹកដៃនិពន្ធដ៏ប៉ិនប្រសប និង ប្រកបដោយពាក្យពេចន៍អប់រំ ក៏ដូចជាការ ចែករំលែកបទពិសោធល្អៗដល់យុវវ័យតាមរយៈសាច់រឿងក្នុងសៀវភៅមួយនេះ ជាមួយគ្នានោះដែរ តារាមម្រៀង ឱក សុគន្ធកញ្ញា ក៏មិនភ្លេចថ្លែងអំណរគុណដល់លោក ម៉ានិត ដែលបានផ្តល់ជាសៀវភៅ រឿងមួយក្បាលនេះ គឺប្រៀបបីដូចជាផ្តល់បទពិសោធ និងចំនេះដឹងក្នុងការអភិវឌ្ឍផ្នែកស្មារតីថ្មីមួយទៀតដល់ នាងអ៊ីចឹងដែរ ។

ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​

ជាការពិតណាស់ ការអានសៀវភៅមិនត្រឹមតែបានផ្តល់ការកម្សាន្តអារម្មណ៍ឲ្យបានសប្បាយ រីករាយ ប៉ុណ្ណោះ ទេ ប៉ុន្តែការអានសៀវភៅ វាបានផ្តល់បទពិសោធថ្មីៗសម្រាប់ដំណើរជីវិតផងដែរ តួយ៉ាង ឱក សុគន្ធកញ្ញា នៅ ពេលនេះ ទោះបើនាងមានការមញាញឹកខ្លាំងក្នុងការងារសិល្បៈយ៉ាងណាក៏ក្តី តែនាងក៏នៅមិនភ្លេចការអាន សៀវភៅដែរ ដើម្បីអភិឌ្ឍផ្នែកស្មារតីរបស់នាង ដូច្នេះក្នុងនាមយើងជាយុវវ័យ យើងត្រូវបង្កើនការអាន សៀវភៅឲ្យបានច្រើន ដូចពាក្យចាស់ថា «អានច្រើនចម្រើនចំនេះ» ៕ ជួន នូវ

ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​ក្រោយពី​អាន​ចប់​រឿង ​«​បេសកម្ម​មួយ​» ឱក សុគន្ធ​កញ្ញា ចូល​តួ​ដល់​ម្លឹ​ង​