យកកាំបិតភ្ជុង់ប្លន់យកលុយពីនិសិត្សពេទ្យជាង១ពាន់ដូល្លារបានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ក្រុមចោរប្លន់ ប្រដាប់ ដោយ កាំបិត បុ័ង តោ ធ្វើ សកម្ម ភាព ស្ទាក់ ប្លន់ យក ទ្រព្យសម្បត្តិ លុយ កាក់ ពីនិស្សិត សាលា ពេទ្យ យោធា ២ នាក់ បានសម្រេចកាល ពី វេលា ម៉ោង ១០ យប់ ថ្ងៃ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៦ ស្ថិត នៅ លើ កំណាត់ ផ្លូវ ជាតិ លេខ ៤ ត្រង់ ចំណុច ភូមិ អូរដឹម សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។លុះព្រឹកឡើងវេលា ម៉ោង ៩ និង ៤០ នាទី ព្រឹក ថ្ងៃ ទី ១ ខែ សីហា ឆ្នាំ ២០១៦ ទើបរត់ទៅ ប្តឹង នគរបាល ប៉ុស្តិ៍ ចោម ។

យកកាំបិតភ្ជុង់ប្លន់យកលុយពីនិសិត្សពេទ្យជាង១ពាន់ដូល្លារបានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ជនរងគ្រោះ ជា និស្សិត រៀន នៅ វិទ្យាសាស្រ្ត សុខាភិបាល កង យោធពលខេមរភូមិន្ទ ស្នាក់ នៅ ក្នុង វិទ្យាស្ថាន ផ្លូវ ជាតិ លេខ ៣ ភូមិ ក្រាំង ដូន ទៃ សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ នាំគ្នាជិះម៉ូតូឌុបគ្នា ចេញពីវិទ្យាស្ថានគោលបំណង ទៅ រក ទិញ អ្វីហូបនៅភូមិអូរដឹម ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យគ្នា៣នាក់ប្រដាប់ដោយ កាំបិតបុ័ងតោដើរថ្មើរជើង មកគម្រាមសម្លុតដោះយកគ្រឿងអល័ង្កកា និងកាបូបលុយសរុប អស់ ជាង ១ពាន់ដុល្លារ ។

ក្រោយ ពី ក្រុម ជនសង្ស័យ ធ្វើ សកម្មភាព គំរាម ប្លន់ យក ទ្រព្យសម្បត្តិ កាល ពី យប់ រហូត ដល់ ព្រឹក ថ្ងៃទី ១ ខែ សីហា ទើប នាំ គ្នា មក ប្តឹង នគរបាល ប៉ុស្តិ៍ ចោម ចៅ ដើម្បី ឲ្យ ជួយ ស្រាវ ជ្រាវរកជន ល្មើស និង កំណត់ មុខ សញ្ញា ៕ សុខាសែនជ័យ

យកកាំបិតភ្ជុង់ប្លន់យកលុយពីនិសិត្សពេទ្យជាង១ពាន់ដូល្លារបានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ប្រភព ៖ nokorwatnews

 

  • យកកាំបិតភ្ជុង់ប្លន់យកលុយពីនិសិត្សពេទ្យជាង១ពាន់ដូល្លារបានសម្រេច រួចគេចខ្លួនបាត់ស្រមោល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: