ទេព បូ​ព្រឹក្ស ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់​បេក្ខភាព​ពី​កម្មវិធី I am singer cambodia

6 Videos


ក្រោយរបូតបេក្ខភាពពីកម្មវិធី I am singer cambodia ក្នុងជុំទីមួយសប្តាហ៍ទីពីរកាលពីយប់មិញនេះ តារាចម្រៀងរូបស្រស់ ទេព បូព្រឹក្ស ក៏បានបញ្ជាក់ខ្លះរួចមកហើយនូវអារម្មណ៍ពិតរបស់ខ្លួនថ្លែងទៅកាន់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ។ នៅពេលនេះដែរតារាចម្រៀងរូបនេះបានបង្ហោះសារ មួយបន្ថែមទៀត ដើម្បីថ្លែងអំណរគុណដល់ទស្សនិកជនក៏ដូចជាគ្រូបង្វឹករបស់ខ្លួន ។

ទេព បូ​ព្រឹក្ស ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់​បេក្ខភាព​ពី​កម្មវិធី I am singer cambodia

P9

ទេព បូ​ព្រឹក្ស ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់​បេក្ខភាព​ពី​កម្មវិធី I am singer cambodia

នៅក្នុងសារមួយនេះដែរនាងបានបញ្ចេញពាក្យពេចន៍មួយចំនួនថ្លែងអំណរគុណ និង ជាការសុំទោសចំពោះគ្រូបង្វឹករបស់ខ្លួនមានខ្លឹមសារយ៉ាងដូច្នេះថា «ជាដំបូង នាងខ្ញុំសូមអរគុណសម្រាប់ការបោះឆ្នោតជូនរូបនាងខ្ញុំ របស់បងប្អូន បណ្តាអ្នកគ្រាំទ្រ ទាំងអស់ ហើយសូមអរគុណជាពិសេសដល់លោកគ្រូនាងខ្ញុំ ” Soun Piseth – សួន ពិសិដ្ឋ” សម្រាប់ការ ហ្វឹកហាត់ កែច្នៃភ្លេងស្ទីលថី្មដល់នាងខ្ញុំ ដោយយកចិត្តទុកដាក់អស់ពីចិត្ត ត្រឹមពីរសប្តាហ៍ តែវាជាបទពិសោធនមួយដ៏ល្អ និង មានន័យខ្លាំងណាស់សម្រាប់តារាចម្រៀងក្មេងវ័យដូច ខ្ញុំ ហើយអភ័យសុំទោសដែលកូនសិស្សម្នាក់នេះធ្វើមិនសូវបានល្អ អរគុណម្តងទៀត សម្រាប់ការស្រលាញ់ ការគ្រាំទ្រ អរគុណខ្លាំងណាស់»

ទេព បូ​ព្រឹក្ស ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់​បេក្ខភាព​ពី​កម្មវិធី I am singer cambodia

ឆ្លើយតបជាទៅនឹងសារខាងលើ នេះដែរ លោក សួន ពិសិដ្ឋ ជាគ្រូបង្វិកផ្ទាល់ក៏បានបង្ហោះជាសារមួយថ្លែងទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស វិញផងដែរ ដែលមានខ្លឹមសារថា «អត់ទេប្អូនធ្វើបានល្អហើយ ហើយក៏ខិតខំអស់ បេះដូងដែរ ។ អ្វីដែលខ្ញុំបានបង្រៀនទៅប្អូនគឺប្អូនខិតខំរៀនសូត្រ ធ្វើតាមទាំងអស់ជារៀងរាល់ ថ្ងៃ! ហើយក៏ខ្ញុំមើលឃើញថាប្អូនមានការរីកចម្រើនច្រើនផងដែរ, បើមានឱកាសម្តងទៀត ខ្ញុំនឹងខំប្រឹងបន្ថែមទៀតដើម្បីឱ្យប្អូនទទួលបានជោគជ័យ! (រៀនពីកង្វះខាតបញ្ហាអំពីបទពិសោធ អតីតកាល បង្កើនសមត្ថភាព្មីសម្រាប់ភាពជោគជ័យនាពេលអនាគត! )»

ទេព បូ​ព្រឹក្ស ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់​បេក្ខភាព​ពី​កម្មវិធី I am singer cambodia

ទោះជាមិនបានបន្តទៅកាន់ជុំទីពីរសប្តាហ៍ទី ៣ យ៉ាងណាក្តី ក៏តារាចម្រៀងវ័យក្មេងរូបនេះ មិនមានការអាក់អន់ស្រពន់ចិត្តអ្វីនោះដែរ ព្រោះថាការបរាជ័យនេះគឺ ស្ថិតនៅក្នុង ចំណោមជើងខ្លាំង ម្យ៉ាងទៀតនេះគឺជាបទពិសោធដ៏ល្អមួយសម្រាប់ការអភិវឌ្ឍ សមត្ថភាពឱ្យកាន់តែប្រសើរ ៕ ប្រមាញ់តួ

ទេព បូ​ព្រឹក្ស ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់​បេក្ខភាព​ពី​កម្មវិធី I am singer cambodiaទេព បូ​ព្រឹក្ស ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់​បេក្ខភាព​ពី​កម្មវិធី I am singer cambodia