ចេញពី​ជប់លៀង​នៅផ្ទះ​មិត្តភក្តិ ត្រូវ​ចោរ​បាញ់ ប្លន់​កាបូប​លុយ នៅមុខ​ផ្ទះ​

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរប្លន់ មានគ្នា ២នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បាញ់ប្រហារ ត្រូវចំហៀងក្បាលខាងក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ពេលស្ត្រីរងគ្រោះ បើករថយន្ត ត្រលប់មកពីចូលរួម ពិធីជប់លៀង នៅផ្ទះមិត្តភក្តិ បំរុងដើរចូលផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៤០ នាទីយប់ ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ នៅមុខផ្ទះលេខ១២៥អា ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក្រុមចោរ បានយកកាបូបលុយ របស់ជនរងគ្រោះ ជិះម៉ូតូគេចខ្លួន ដោយសុវត្តិភាព។

ចេញពី​ជប់លៀង​នៅផ្ទះ​មិត្តភក្តិ ត្រូវ​ចោរ​បាញ់ ប្លន់​កាបូប​លុយ នៅមុខ​ផ្ទះ​

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានបើករថយន្តម៉ាក ហាយឡែនឌឺ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7483 ចេញពីកម្មវិធីជប់លៀង នៅផ្ទះមិត្តភក្តិ មកដល់មុខផ្ទះ ហើយបានបើកទ្វារថយន្ត ដោយមានកាន់ កាបូបយួរដៃ បំរុងដើរចូលផ្ទះ។ ភ្លាមៗនោះ ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កូបពី ពណ៍ស មិនចាំស្លាកលេខ មកក្បែរ រួចដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក បាញ់ស្ត្រីរងគ្រោះ ត្រូវក្បាលចំហៀងខាងឆ្វេង បណ្ដាលឲ្យដួលទៅនឹងថ្នល់ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក្រុមចោរ បានយកកាបូបលុយ គេចខ្លួនបាត់តែម្តង៕

ចេញពី​ជប់លៀង​នៅផ្ទះ​មិត្តភក្តិ ត្រូវ​ចោរ​បាញ់ ប្លន់​កាបូប​លុយ នៅមុខ​ផ្ទះ​

ប្រភព ៖ watphnom

  • ចេញពី​ជប់លៀង​នៅផ្ទះ​មិត្តភក្តិ ត្រូវ​ចោរ​បាញ់ ប្លន់​កាបូប​លុយ នៅមុខ​ផ្ទះ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: