​សត្វ​ផ្សោត​ញី ១​ក្បាល ស្លាប់​អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ សង្ស័យ​រលូត​កូន

ខេត្តក្រចេះ ៖ សត្វផ្សោតញី រស់នៅទន្លេមេគង្គ ខេត្តក្រចេះ ត្រូវបានគេប្រទះឃើញ ស្លាប់ ១ក្បាលទៀត អណ្តែតមកទើរ នៅច្រាំងទន្លេ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុច ភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមមន្ត្រី បានឲ្យដឹងថា សត្វផ្សោត ១ក្បាលនេះ មានប្រវែងជាង ១ម៉ែត្រ និងមានទម្ងន់ជិត ១០០គីឡូក្រាម ស្ថិតក្នុងវយ័បន្តពូជ ថែមទាំងមានកូនតូចមួយ ស្លាប់អណ្ដែត នៅជិតនោះផងដែរ។ សត្វផ្សោត ១ក្បាលនេះ បានស្លាប់រយះពេល ២ថ្ងៃ មកហើយ ហូរអណ្ដែតចុះមកក្រោម មកទើរនៅច្រាំងទន្លេ ក្នុងឃុំថ្មបុសលាវ បង្ករឲ្យមានការ ភ្ញាក់ផ្អើលតែម្តង។

​សត្វ​ផ្សោត​ញី ១​ក្បាល ស្លាប់​អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ សង្ស័យ​រលូត​កូន

លោក ឡោ គឹមសាន មន្ត្រីអង្គការ WWF ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ការស្លាប់របស់ផ្សោតនោះ មិនទាន់ដឹង ពីមូលហេតុនោះទេ កម្លាំងរបស់លោក បានវេចខ្ចប់ យកទៅស្នាក់ការអង្គការ WWF ដើម្បីធ្វើការពិសោធន៍ ហើយជំហ៊ានដំបូង លោកដាក់ការសង្ស័យថា ផ្សោតមួយនេះអាចស្លាប់ ដោយសាររលូតកូន ព្រោះនៅជិត ផ្សោតដែលស្លាប់នេះ មានកូនផ្សោតមួយក្បាល ស្លាប់នៅក្បែរ ហើយកូនផ្សោតនោះ នៅតូចណាស់ គឺមិនទាន់គ្រប់ខែនោះទេ៕ ដោយ គឹមហ៊ាត

​សត្វ​ផ្សោត​ញី ១​ក្បាល ស្លាប់​អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ សង្ស័យ​រលូត​កូន

ប្រភព ៖ watphnom

  • ​សត្វ​ផ្សោត​ញី ១​ក្បាល ស្លាប់​អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ សង្ស័យ​រលូត​កូន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: