រដ្ឋ​ឥស្លាម ISIS កោះ​ហៅ​សមាជិក​ខ្លួន ដើម្បី​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​រុស្ស៊ី

រដ្ឋឥស្លាម ISIS បានកោះហៅសមាជិកខ្លួន ដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមខ្សែវីដេអូ ដែលបានបង្ហោះលើគេហទំព័រ YouTube មានរយៈពេល ៩នាទី កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ម្សិលមិញនេះ។

រដ្ឋ​ឥស្លាម ISIS កោះ​ហៅ​សមាជិក​ខ្លួន ដើម្បី​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​រុស្ស៊ី

«ស្តាប់ណា Putin យើងនឹងទៅប្រទេសរុស្ស៊ី ហើយនឹងសម្លាប់ឯង នៅក្នុងផ្ទះរបស់ឯង… អូ! បងប្អូនអើយ ចាប់ផ្ដើមសង្គ្រាម សម្លាប់ និងវាយប្រហារពួកគេទៅ»។ នេះបើតាមសម្ដីបុរសបិទមុខម្នាក់និយាយនៅក្នុងខ្សែវីដេអូខាងលើ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានអ្វីដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីខ្សែវីដេអូខាងលើឡើយ ប៉ុន្តែតំណភ្ជាប់ទៅកាន់វីដេអូនោះ ត្រូវបានបង្ហោះនៅលើគណនី Telegram ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធ ISIS។ ជាងនេះទៅទៀត គេមិនទាន់ដឹងច្បាស់ឡើយថា ហេតុអ្វីបានជាប្រទេសរុស្ស៊ីក្លាយជាគោលដៅរបស់រដ្ឋឥស្លាម ISIS ប៉ុន្តែប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នាអំពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងស៊ើបការណ៍ ប្រឆាំងរដ្ឋឥស្លាម ISIS និងអាល់កៃដា នៅក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា រដ្ឋឥស្លាម ISIS បានកោះហៅអ្នកគាំទ្ររបស់ខ្លួនដើម្បីធ្វើសកម្មភាព ដោយប្រើប្រាស់អាវុធដែលអាចប្រើប្រាស់បានផ្សេងៗ ទៅលើបណ្ដាប្រទេសដែលខ្លួនកំពុងតែប្រយុទ្ធប្រឆាំងជាមួយ៕

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ reuters

  • រដ្ឋ​ឥស្លាម ISIS កោះ​ហៅ​សមាជិក​ខ្លួន ដើម្បី​វាយ​ប្រហារនៅ​ក្នុង​ប្រទេស​រុស្ស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: