ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ

តាកែវ ៖ ក្រសួងវប្បធម៌តាមរយៈ នាយកដ្ឋានបិតភ័ណ្ឌ បានធ្វើការជួសជុសប្រាសាទ នាងខ្មៅដែលស្ថិតនៅ ក្នុងឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានសភាព ទ្រុធទ្រោមសម្រេច បានប្រមាណ៣០ភាគរយ​ រហូតមកដល់ពេលនេះ ហើយប្រសាទនេះនិងជួសជុលរូចរាល់ទាំងស្រុងនៅឆ្នាំក្រោយនេះ។

ក្នុងឱកាសនៅ អញ្ជើញចុះត្រួតពិនិត្យ មើលការដ្ឋានជួសជុល ប្រាសាទនាងខ្មៅ នៅរសៀលថ្ងៃអាទិត្យ ម្សិលមិញនេះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានជំរុញអោយមន្រ្តី នៃនាយកដ្ឋានបេតិកភ័ណ្ឌ ត្រូវរៀបចំ និងជួសជុលសំណង់បុរាណនេះ ឲ្យសមស្របតាមលក្ខណៈ រូបរាងដើមនៃប្រាសាទ​ និងបានចាត់ទុក ប្រាសាទនេះ​ គឺជាជាក្តេរិ៍ដំណែលដ៏មហា សាលពីបុព្វបុរសដែលបាន បន្សល់ទុកអោយកូនចៅខ្មែរ ជំនាន់ក្រោយៗទៀត បានស្គាល់ និងសិក្សាស្វែងយល់ អំពីប្រវត្តិសាស្រ្ត របស់ប្រទេសខ្លួន ។

លោកស្រីរដ្ឋមន្រ្តីបានបន្តថា ដើម្បីរក្សាវត្ថុតាងប្រវត្តិសាស្រ្តនេះ​ អោយនៅស្ថិតស្ថេគង់វង្ស ក្រសួងវប្បធម៌បានប្រឹងប្រែង ធ្វើការអភិរក្សក៏ដូចជា បានជួសជុលប្រសាទមួយចំនួន ដែលរងការខូចខាតឬរងផលប៉ះពាល់ ពីធម្មជាតិអោយមាន ស្ថានភាព ប្រសើរជាងមុន ។

ដោយឡែកប្រសាទនាងខ្មៅនេះ នាយកដ្ឋានបិតិភ័ណ្ឌ របស់ក្រសួងវប្បធម៌បាន ធ្វើការជួសជុលបាន ប្រមាណ៣០ភាគរយ ហើយ ហើយនៅឆ្នាំក្រោយ យើងនិងធ្វើការជួសជុល រួចរាល់ជាស្ថាព ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា    ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្ត ដែលបានសាងសង់ឡើង ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សទី១២ កំពុងទទួលបាននូវ ការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្ម និងចម្លាក់នានា ប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។ ដោយមានសភាពចាស់ទ្រុឌទ្រោម ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសហការគ្នាលើការជួសជុល ឲ្យកាន់តែប្រសើរឡើង និងមានសភាពដូចដើម។

ផ្អែកលើប្រវត្តិ នៃកិច្ចការអភិរក្សប្រាសាទអង្គរវត្ត បានបង្ហាញថា អំឡុងសតវត្សទី១៦ ដល់ទី១៨ គឺក្នុងពេលរាជធានី ត្រូវបានផ្លាស់ចេញពីអង្គរ ហើយព្រះបាទចន្ទរាជា បុត្រ និងចៅ របស់ព្រះអង្គ បានធ្វើការជួសជុល និងបំពេញបង្រ្គប់ លើរចនាសម្ព័ន្ធខ្លះៗ ដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀត ប្រាសាទអង្គរវត្ត ត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះ និងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់ ឬ ទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។

កិត្តិនាមលើតម្លៃ នៃប្រាសាទអង្គរវត្ត មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួន ចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។

លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្ម ដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្ត បានបញ្ជាក់ថា បច្ចុប្បន្នការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្ម នៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័ន រួមមាន៖

ទី១-គម្រោងរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួច និងច្រាំងកសិន្ធុខាងលិចផ្នែក ខាងជើងបា្រសាទអង្គរវត្តប្រវែង ៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេស ផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធសាធ នៃអាជ្ញាធរជាតិអប្សរា

ទី២-គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើប បញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគ នៅក្ការបែនខាងលិច និងច្រាំងកសិន្ធុខាងលិច ប្រាសាទអង្គរវត្តក្នុង ដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ២០១៥កន្លងទៅ

ទី៣-គម្រោងជួសជុលក្បាច់ចម្លាក់ និងចម្លាក់ទេពអប្សរារបស់ប្រទេសអាឡឺម៉ង់ សហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-GACP) ហើយបច្ចុប្បន្នគម្រោងនេះ កំពុងជួសជុលបន្ទាន់លើស្ថានភាព ខូចខាតរបស់ក្បាច់ ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ ប្រាសាទអង្គរវត្ត

ទី៤-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន (APSARA-SOPHIA) កំពុងរៀបចំ និងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធ ការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦កន្លងទៅ។ ដោយឡែកនៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាត និងពុកផុយដល់ផ្ទៃរឿង ចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះ នៅ ឆ្នាំ២០១២៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ

ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ

ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ

ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ

ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ

ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ

ប្រាសាទនាងខ្មៅ​ បានជួសជុល រួចប្រមាណ ៣០ភាគរយ