«ម៉េចដែរ» បទថ្មីរបស់ Hyuna ញាក់សាច់កប់!! (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ អតីតសមាជិកក្រុម 4minute កញ្ញា HyunA បានធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើបរីករាយយ៉ាងខ្លាំង ជាមួយនឹងការវិលត្រឡប់មកវិញរបស់នាង ក្រោយបែកបាក់ក្រុម។

ជាការពិតណាស់ ក្នុងនោះផងដែរ HyunA ក៏បានពាំនាំនូវបទចម្រៀងដ៏ថ្មីស្រឡាងមួយបទ ដែលមានចំណងជើងថា “How’s This” ដែលចម្រៀងមួយបទនេះ ក៏មិនខុសអ្វី ពី បទចម្រៀងមុនៗរបស់នាងប៉ុណ្ណាដែរ ដែលជាប្រភេទចង្វាក់ Twerk បទកន្ត្រាក់អារម្មណ៍។

រីឯ MV ឬវីដេអូបទចម្រៀងវិញ យើងសង្កេតឃើញថាគឺជាលក្ខណៈ បែបរាំនៅក្នុងក្លឹបសប្បាយៗ ដែលស៊ីទៅនឹង បទភ្លេងចម្រៀងខ្លាំងមែនទែន៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូចម្រៀងទាំងអស់គ្នា៖   

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា មួយរយៈកន្លងទៅនេះ ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងនារី 4minute ទាំងអស់ ពួកគេពិតមានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ក្រោយពេលសេចក្តីប្រកាសជាផ្លូវការមួយថា ក្រុមចម្រៀងនារី 4minute បានរំសាយក្រុមចាប់ពីថ្ងៃនេះតទៅហើយ។ ហើយនារីដែលតែងតែឈរលើឆាកតន្រ្តីរាំ ច្រៀងរួមគ្នា ៥នាក់នោះ ក៏លែងមានទៀតដែរ។

ជាការពិតណាស់ ទាំងនេះហើយដែលធ្វើឲ្យអ្នកគាំទ្រ មានការមិនពេញចិត្តជាខ្លាំង ចំពោះការរំសាយក្រុមមួយនេះ លើសពីនេះនៅលើបណ្តាញអ៊ិនធឺណិត ក៏កំពុងតែនាំគ្នាពិភាក្សាយ៉ាងក្តៅគគុកផងដែរ ថាតើមានហេតុផលអ្វីបានជាក្រុមចម្រៀងនារីដ៏ល្បីល្បាញមួយនេះ ដាច់ចិត្តរំសាយក្រុមបែបនេះ ហេតុអ្វីបានជាពួកគេ មិនព្រមបន្តកិច្ចសន្យាថ្មីជាមួយនឹងផលិតកម្មតទៅទៀត? 

បើតាមប្រភពមួយបានឲ្យដឹងថា តាមពិតទៅ មកពីក្រុមហ៊ុន iHQ ដែលជាហេតុផលតែមួយគត់ ពីក្រោយការបែកបាក់របស់ក្រុម 4MINUTE ។ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឆ្លើយតបទៅកាន់សំណួរ ដែលថា ហេតុអ្វីបានជាក្រុមហ៊ុន iHQ បិទបាំងរឿងពិត ពីក្រោយការបែកខ្ញែកនៃក្រុម 4MINUTE ? គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន iHQ បានទិញភាគហ៊ុនដល់ទៅ ៥០% នៃផលិតកម្ម Cube Ent ក្នុងតម្លៃ១៦,៥ពាន់លានវ៉ុន ដែលធ្វើឲ្យក្រុមហ៊ុន iHQ មួយនេះ មានសិទ្ធិក្នុងការសម្រេចចិត្តគ្រប់ការងារទាំងអស់ នៅក្នុងផលិតកម្ម Cute ផងដែរ។ បន្ទាប់មក ក្រុមហ៊ុន iHQ បានមើលឃើញថា អ៊ាល់ប៊ុមថ្មីរបស់ 4MINUTE មានភាពបរាជ័យមិនអាចរកប្រាក់ចំណេញ នៅក្នុងវិស័យចម្រៀងបានទេ ដូចនេះក្រុម 4MINUTE ត្រូវបានចាត់ទុកថាជាក្រុម “មិនសំខាន់” សំរាប់ផលិតកម្មCube។ ដោយលើកយកហេតុផលនេះ ទើបសំរេចចិត្ត រំសាយក្រុម 4MINUTE យ៉ាងគួរឲ្យសោកស្តាយបំផុត ទាំងពួកគេខំប្រឹងប្រែង ទាំងញើសឈាម អស់រយៈពេលជាង ៧ឆ្នាំមកនេះ គឺត្រូវបានរលាយអស់ហើយ។

ចុចអានបន្ត៖ រឿងហេតុអាក្រក់ និងសែនឈឺចាប់បំផុត! ពីក្រោយការបែកបាក់ របស់ក្រុម 4MINUTE

ខាងក្រោមនេះ ជាវីដេអូអនុស្សាវរីយនៃក្រុម4MINUTE៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload