​ពិធី​ជប់លៀង​របស់​សមាគម​សិល្បៈ​មួយ​ជូន​ជម្រើស​ជាតិ​លើក​ទៅ​សប្ដាហ៍​ក្រោយ​

សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​​​ដែល​គ្រោង​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ថ្ងៃ​ពុធ ទី​៣​ ខែ​សីហា​នេះ​សម្រេច​លើក​ទៅ​ថ្ងៃ​​វិញ​​​ ដោយ​សារ​ក្រុម​ជម្រើស​ជាតិ​​ជាប់​មាន​ពិធី​ជប់​លៀង​មួយ​ទៀត​ជា​មួយ​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី ហ៊ោ ណាំហុង។

 

 ​ពិធី​ជប់លៀង​របស់​សមាគម​សិល្បៈ​មួយ​ជូន​ជម្រើស​ជាតិ​លើក​ទៅ​សប្ដាហ៍​ក្រោយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

តាម​ប្រភព​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​​បាន​ឲ្យ​ដឹង​ថា ពិធី​ទទួល​ទាន​អាហារ​សាមគ្គី​មួយ​ដែល​គ្រោង​រៀប​ចំ​នា​ថ្ងៃ​ទី​៣​ ខែ​សីហា​នេះ​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ដែល​​មាន​ទាំង​ក្រុម​គ្រូ​បង្វឹក​ចំនួន​៣៣​នាក់​​ត្រូវ​បាន​ពន្យារ​​​ទៅសប្តាហ៍​​ក្រោយ​​វិញ​ដោយ​សារ​សហព័ន្ធ​កីទ្បា​បាល់ទាត់​កម្ពុជា​​​មាន​​កម្មវិធី​ទទួល​ទាប​អាហារ​សាមគ្គី​ជា​ផ្លូវ​ការ​ជា​មួយឯកឧត្តម​​ឧបនាយក​រដ្ឋមន្រី្ត​ ហោ ណាំហុង​ នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍​នេះ។ សមាគម​នឹង​ ជំរាប​ជូន​កាល​បរិច្ឆេទ​ជាក់​លាក់​ដែល​អាច​ធ្វើ​ទៅ​បាន។

 

តាម​ប្រភព​បញ្ជាក់​ថា​ ពិធី​ជប់​លៀង​នេះ​មាន​គ្នា​ប្រហែល​ជា​១០០​នាក់​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​៣៣​នាក់ សិល្បករ សិល្បការិនី និង​ម្ចាស់​ជំនួយ​ផង។

 

​ពិធី​ជប់លៀង​របស់​សមាគម​សិល្បៈ​មួយ​ជូន​ជម្រើស​ជាតិ​លើក​ទៅ​សប្ដាហ៍​ក្រោយ​

 

គម្រោង​រៀប​ចំ​ពិធី​ជប់​លៀង​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​គឺ​ដើម្បី​អបអរសាទរ​ បន្ទាប់​ពី​ក្រុម​កម្ពុជា​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​យក​ឈ្នះ​ក្រុម​បាល់ទាត់​សិង្ហបុរី​ ២-១ កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

 

 អត្ថបទ៖ ជាន ចាន់រ៉ា