គ្រូបង្វឹក៖ PSG ចាប់អារម្មណ៍ Jese របស់ Real (មានវីដេអូរបស់ Jese)

គ្រូបង្វឹក​បង្គោល​របស់​ក្លិប​អ្នកមាន Paris Saint-Germain គឺ​លោក Unai Emery បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​បារាំង​នេះ អាច​នឹង​ចុះហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ​របស់​ស្តេច​សរ Real Madrid កីឡាករ Jese Rodriguez មុនពេល​រដូវ​កាល​មុន​ដោះដូរ​កីឡាករ​ត្រូវបាន​បិទ។

jese

កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ អាច​ផ្តល់​ការគាំទ្រ​ក្នុង​តំបន់​ប្រយុទ្ធ សម្រាប់​កីឡាករ Edinson Cavani របស់ PSG ក្រោយពី​ការចាកចេញ​របស់ Zlatan Ibrahimovic កាលពី​ចុងរដូវ​កាល​មុន។ Ibrahimovic បាន​ផ្ទេរ​ទៅលេង​នៅក្នុង​ក្លិប​បិសាច​ក្រហម Manchester United របស់​អង់គ្លេស​វិញ។

លោក Emery បាន​និយាយ​ក្នុង​ដំណើរ​ប្រកួត​របស់ PSG ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ថា «វា​ជា​រឿង​អាច​កើតមានឡើង ក្នុង​ឳ​កាសផ្សេងៗនៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ។

Jese01

សូមបញ្ជាក់ថា Jese ស៊ុត​បញ្ចូល​ទី​បាន ៥គ្រាប់​ឲ្យ Real Madrid កាលពី​រដូវ​កាល​មុន ប៉ុន្តែ​កំពុង​ប្រឹងប្រែង​យក​ទីតាំង កីឡាករ Gareth Bale, Karim Benzema និង Cristiano Ronaldo សម្រាប់​តំបន់​ប្រយុទ្ធ​ជួរមុខ៕

The post គ្រូបង្វឹក៖ PSG ចាប់អារម្មណ៍ Jese របស់ Real (មានវីដេអូរបស់ Jese) appeared first on CamboSport.