West Ham ដំឡើង​ថ្លៃ​ដល់ ២០​លាន​សម្រាប់​ខ្សែ​ប្រយុទ្ធ​ក្លិប Swansea (មានវីដេអូ Andre Ayew)

លោក Slaven Bilic អ្នកការ​ទូទៅ ក្លិប​ញញួរ​ធំ West Ham អាច​ដំឡើងថ្លៃ​ដល់ ២០លាន​ផោន ខណៈ​លោក​កំពុង​សម្លឹង បំពេញ​ការចុះហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ​ក្លិប​ក្ងាន Swansea City គឺ​កីឡាករ Andre Ayew នា​សប្តាហ៍​នេះ។

Andre02

លោក Bilic បាន​ងាក​មក​ចាប់អារម្មណ៍​កីឡាករ​អន្តរជាតិ​របស់ ហ្គា​ណា​នេះ​វិញ បន្ទាប់ពី​បាន​បដិសេធ​ផ្តល់​ដល់​កីឡាករ Alexandre Lacazette របស់ Lyon ក្នុង​កុងត្រា​ធំ​ជាង​នេះ។

West Ham ធ្លាប់​សង្ឃឹមថា​បំពេញ​ការផ្ទេរ​នេះ ក្នុង​កិច្ចសន្យា ១៦លាន​ផោន ប៉ុន្តែ ប្រហែលជា​ត្រូវដាក់​តម្លៃ​ខ្លួន​ថ្លៃ​ជាង​នេះ ក្រោយពី​ក្លិប Swansea ច្រាន​ចោល​ម្តង​រួចមកហើយ​ចំពោះ​តម្លៃ​ខ្លួន​ខាងលើ។

Andre01

Ayew វ័យ ២៦ឆ្នាំ ស៊ុត​បញ្ចូល​ទី​បាន ១២គ្រាប់​ក្នុង​លី​ក Premier League ក្នុងការ​ចាប់ផ្តើម​អាជីព​បាល់​ទាត់​ក្នុង​ប្រទេស​អង់គ្លេស​នេះ។

ញញួរ​ធំ West Ham ក៏មាន​បំណង​ចុះ​ហត្ថលេខា​ជាមួយ​កីឡាករ​ខ្សែការពារ មក​ជំនួស Aaron Cresswell ដែល​កំពុង​ញាំញី​ដោយសារ​របួស​ជង្គង់៕

The post West Ham ដំឡើង​ថ្លៃ​ដល់ ២០​លាន​សម្រាប់​ខ្សែ​ប្រយុទ្ធ​ក្លិប Swansea (មានវីដេអូ Andre Ayew) appeared first on CamboSport.