ភ្លើង​ឆាបឆេះ​អគារ​ជំរំ​កីឡា​អូស្ដ្រាលី​តិចតួច​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អត្ត​ព​លិ​ក​រត់​ចេញពី​អគារ

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គណៈកម្មការ​កីឡា​របស់​អូស្ដ្រាលី​បាន​រត់​ចេញពី​អគារ​ជំរំ​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ដោយសារ​មាន​ភ្លើង​ឆាបឆេះ​នៅ​ជាន់​ក្រោមដី ។ គណៈកម្មការ​កីឡា​អូ​ឡាំ​ពិ​ក​អូស្ដ្រាលី​បង្ហើប​ឱ្យ​ដឹង​តាម​គេហទំព័រ​ថា ពួក​គេ​ត្រូវ​ចុះ​ចេញពី​អគារ​ទៅ​នៅ​លើ​ដងផ្លូវ ដរាបណា​មាន​សញ្ញា​បញ្ជាក់​ថា​មាន​សុវត្ថិភាព ទើប​ត្រឡប់​ចូល​អគារ​វិញ និង​គ្មាន​របាយការណ៍​បញ្ជាក់​ថា មាន​អ្នក​រង​របួស​ឬ​ខូចខាត​អ្វី​ឡើយ ។ កាលពី​ស​ប្ដា​ហ៍​មុន អូស្ដ្រាលី​បាន​បដិសេធ​ចូល​ស្នាក់​នៅ​ក្នុង​អគារ ព្រោះ​គុណភាព​កន្លែង​ស្នាក់​នៅ​មិនល្អ ទាំង​បន្ទប់ទឹក និង​ខ្សែភ្លើង ប៉ុន្តែ​ត្រូវ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក ធ្វើការ​ជួសជុល​បន្ទាន់​មួយ​តាម​តម្រូវការ​របស់​អូស្ដ្រាលី ៕