រុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំ

ការរំលឹកខួបពីការចាប់ផ្ដើមនៃការការពាររបស់កងទ័ពជើងទឹក ដើម្បីផលប្រយោជន៍ប្រទេសជាតិ ទាំងនៅដែនដីចម្បង (mainland) និងដែនដីឯនាយសមុទ្រ ដែលបានបន្តមកអស់រយៈពេលជាង៣០០ឆ្នាំហើយ ដោយត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៃសប្ដាហ៍ទី៤ នៃខែកក្កដា ត្រូវនឹងថ្ងៃទី៣១ ខែកក្កដាម្សិលមិញនេះ ។

https://www.youtube.com/watch?v=Xfgnkehk04s
ការប្រារព្ធពិធីរំលឹកខួបនេះ បានធ្វើឡើងនៅទីក្រុង៣ធំៗ នោះគឺ Saint Petersburg, Sevastopol និង Vladivostok ដែលជាមូលដ្ឋានធំរបស់កងទ័ពជើងទឹកប្រចាំនៅសមុទ្របាល់ទិក សមុទ្រខ្មៅ និងតំបន់ប៉ាស៊ីហ្វិក (Pacific Fleets) ។
នៅក្នុងទីក្រុង Saint Petersburg នាវារបស់កងទ័ពជើងទឹកប្រចាំនៅតំបន់បាល់ទិក (Baltic Fleet) ថ្មីបំផុត បានបង្ហាញខ្លួនក្នុងក្បួនហែនាវាជាច្រើនទៀត នៅកណ្ដាលទន្លេ Neva ដែលពួកគេរង់ចាំគោរពលោកប្រធានាធិបតី Vladimir Putin និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergey Shoigu ដែលនឹងអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិមួយនេះ ។
 រុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំ
លោក Putin បានថ្លែងក្នុងទិវានេះថា “ទិវាកងទ័ពជើងទឹក (Navy Day) មិនមែនគ្រាន់តែជាថ្ងៃឈប់សម្រាកបុណ្យជាតិនោះទេ តែវាជាប្រពៃណីដ៏រុងរឿង និងមានប្រវត្តិយូរលង់ច្រើនឆ្នាំ” ក្នុងនោះដែលលោកក៏បានបញ្ជាក់ថា រដ្ឋាភិបាលក្រឹមឡាំងប្ដេជ្ញាថា នឹងបន្តកម្មវិធីបំពាក់អាវុធបន្ថែមទៀត ដែលក្នុងនោះមានទាំងការបញ្ជូននាវាចម្បាំង និងនាវាមុជទឹកទំនើបៗជាច្រើនទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះ ។
នៅក្នុងថ្ងៃដ៏ពិសេសនេះដែរ លោក Putin ក៏បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅសារមន្ទីរនាវា Aurora ដែលជានាវាមានប្រវត្តិធ្លាប់ប្រលូកក្នុងសង្គ្រាមលោកទាំង២លើក និងជានាវាដែលចូលបម្រើកងទ័ពជើងទឹករុស្ស៊ី អស់រយៈពេលយូរបំផុត នោះគឺតាំងពីឆ្នាំ១៩០៣មកម្ល៉េះ ។
 រុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំ
នៅក្នុងការប្រារព្ធទិវានេះដែរ វាមានការចូលរួមយ៉ាងច្រើន ពីសំណាក់នាវាគ្រប់ប្រភេទ និងនាវាចម្បាំងថ្មីៗ និងទំនើបជាច្រើនទៀត ក៏ដូចជាឧទ្ធម្ភាគចក្រ និងនាវាសម្រាប់ដឹកកងទ័ពផងដែរ ហើយជាមួយគ្នានេះ ការបាញ់កាំភ្លើងធំ ប្រតិបត្តិការបោះសម្អាតមីនក្នុងទឹក ប្រតិបត្តិការនាវាមុជទឹក និងសកម្មភាពជួយសង្គ្រោះយោធា ក៏ត្រូវបានគេធ្វើឡើង ក្រោមក្រសែភ្នែករបស់មនុស្សប្រមាណជា១០ម៉ឺននាក់ផងដែរ ៕
រុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំរុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំរុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំរុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំ

ប្រែសម្រួល៖ kqube
ប្រភព៖ RT

  • រុស្ស៊ី​ប្រារព្ធ​ទិវា​រំលឹក​ខួប​កងទ័ព​ជើង​ទឹក ដែល​បាន​ពលី​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​អស់​ជាង​៣០០​ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: