ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់

6 Videos


នៅមុននេះបន្តិច តារាសម្តែងស្រីដ៏ល្បីឈ្មោះវ័យ ៣៤ ឆ្នាំ Nancy Wu បានទទួលស្គាល់ថា ពាក្យចចាមអារ៉ាមដែលថា ស្នេហានាងប្រេះឆា គឺជាការពិត ។

ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់

P9

ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់

ការទទួលស្គាល់នេះបានធ្វើឡើងតាមរយៈការបង្ហោះសារតាមប្រព័ន្ធអ៊ីនធឺរណេត Instagramក្នុងគណនីរបស់នាងផ្ទាល់ ។ នាងបានសរសេរសារខ្លីថា «ការពិតទៅ ខ្ញុំចង់បញ្ជាក់ពីរឿងនេះ ក្រោយពេលដែលការផ្សព្វផ្សាយរឿងថ្មីរបស់ខ្ញុំបានបញ្ចប់ ប៉ុន្តែដោយសារតែព័ត៌មានក្លែងក្លាយជាច្រើនលេចឡើង ទើបខ្ញុំចេញមុខបញ្ជាក់ពេលនេះ ដើម្បីកុំឲ្យមានភាពប៉ះពាល់អារម្មណ៍ដល់អ្នកគាំទ្រ ។

ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់

ពេលនេះ ខ្ញុំ និង Terry (មិត្តប្រុសនាង) គឺត្រឹមតែជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ ។ គាត់ជាមនុស្សម្នាក់ដែលខ្ញុំតែងតែកោតសរសើរ និង គោរព ហើយគាត់តែងតែផ្តល់ការយកចិត្តទុកដាក់លើរូបខ្ញុំដូចគ្នា ។ គាត់តែងតែស្មោះត្រង់នឹងខ្ញុំ មិនដូចអ្វីដែលសារព័ត៌មានខ្លះបានចុះផ្សាយនោះទេ ។ យ៉ាងណាក្តី ខ្ញុំសង្ឃឹមថារាល់សារព័ត៌មាននឹងមិនរំខានគាត់ ហើយអរគុណអ្នកគ្រប់គ្នាដែលបារម្ភ ។ ខ្ញុំមិនអីទេ ព្រោះពេលនេះខ្ញុំកំពុងតែលម្ហែកាយ ហើយពេលដែលអារម្មណ៍ធូរស្បើយហើយនោះ ខ្ញុំនឹងត្រឡប់ទៅវិញ» ។

ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់

គួរបញ្ជាក់ដែរថា ការបកស្រាយរបស់នាងបានលេចឡើង ក្រោយមានព័ត៌មានមួយចំនួនចុះរឿងមិនពិតថា មិត្តប្រុសនាង និង នាង បានបែកគ្នា ព្រោះមានការលួចផិតក្បត់ ។ ទោះជាយ៉ាងណាក្តី នាង និង មិត្តប្រុសពិតជាបានបែកគ្នាមែន តែមូលហេតុគឺមិនមែនដោយការលួចផិតក្បត់ទេ គឺមូលហេតុផ្សេងទៀត តែនាងសុំមិនបញ្ជាក់ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់ស្នេហា​ជិត ២ ឆ្នាំ​របស់ Nancy Wu ត្រូវ​បញ្ចប់