សម្រាលកូន​ដោយ​វះកាត់​លើកទីមួយ ចុះ​កូន​ទី​ពីរ អាច​តាម​វិធី​ធម្មជាតិ​បាន​ដែរឬទេ​?

សម្រាលកូន​ដោយ​វះកាត់​លើកទីមួយ ចុះ​កូន​ទី​ពីរ អាច​តាម​វិធី​ធម្មជាតិ​បាន​ដែរឬទេ​?


សម្រាលកូន​ដោយ​វះកាត់​លើកទីមួយ ចុះ​កូន​ទី​ពីរ អាច​តាម​វិធី​ធម្មជាតិ​បាន​ដែរឬទេ​?

​ចម្លើយ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព និង​បញ្ហា​ដែល​អ្នក​បាន​ជួបប្រទះ ប៉ុន្តែ ស្ត្រី​ភាគច្រើន អាច​សម្រាលកូន តាម​វិធី​ធម្មជាតិ​បាន ដោយ​មិន​មាន​ផលប៉ះពាល់​នោះទេ​។​

​ការ​សម្រាលកូន​តាម​វិធី​ធម្មជាតិ ក្រោយ​ពេល​សម្រាលកូន​ដោយ​វះកាត់ អាច​ប្រឈម​នឹង​ការ​ដាច់​ខូចខាត​ស្បូន ត្រង់​កន្លែង​ដែល​វះកាត់ និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​សព្វថ្ងៃនេះ គ្រូពេទ្យ​ជំនាញ​បាន​សិក្សា និង​ប្រឹក្សា​យោបល់​យ៉ាង​ច្បាស់លាស់ មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នក សម្រាលកូន​តាម​វិធី​ធម្មជាតិ ដើម្បី​សុវត្ថិភាព​ម្តាយ និង​កូន​។​

​យ៉ាងណាមិញ អត្រា​ជោគជ័យ​មាន​ដល់​ទៅ ៦០ ទៅ ៨០ ភាគរយ​ឯណោះ​។​

​គ្រូពេទ្យ​នឹងសិក្សា ទៅ​លើ​ស្ថានភាព​របស់​អ្នក មុន​នឹង​ឲ្យ​អ្នក​សម្រាលកូន តាម​វិធី​ធម្មជាតិ ដោយ​ផ្អែក​ទៅលើ ៖
-​    ​ប្រភេទ និង​ទីតាំង​នៃ​ការវះកាត់​សម្រាលកូន​
-​    ​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក សម្រាលកូន​ដោយ​វះកាត់​
-​    ​ស្ថានភាព​សុខភាព​អ្នក និង​កូន​របស់​អ្នក​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។