ស្ត្រី​កំពុង​ធ្លាក់​ស គួរ​ញ៉ាំ​អាហារ​បែបណាខ្លះ​?

ស្ត្រី​កំពុង​ធ្លាក់​ស គួរ​ញ៉ាំ​អាហារ​បែបណាខ្លះ​?


ស្ត្រី​កំពុង​ធ្លាក់​ស គួរ​ញ៉ាំ​អាហារ​បែបណាខ្លះ​?

​ស្ត្រី​ដែល​ធ្លាក់​ស ប្រហែលជា​មាន​ក្តីបារម្ភ​ច្រើន អំពី​របប​អាហារ ដែល​គួរ​តម និង​គួរ​ទទួល​ទាន ដើម្បី​ឆាប់​ជាសះស្បើយ​។

​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា របប​អាហារ ក៏​មាន​សារៈសំខាន់ ក្នុងកា​រព​ន្លឿ​ន​នៃ​ការព្យាបាល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ​។ ដូច្នេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​របប​អាហារ​ពិសេស សម្រាប់​ស្ត្រី​ដែល​កំពុងតែ​មាន​ជំងឺ​ធ្លាក់​ស​។​

​ពេល​មាន​បញ្ហា​នេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​បន្លែ និង​ទឹក​ផ្លែឈើ​ស្រស់ៗ ដូចជា ទឹក​ត្រសក់ ទឹក​ម្នាស់ ទឹក​ទំពាំងបាយជូរ ទឹកក្រូច និង​ទឹក​ផ្លែ​ប៉ោម​ជាដើម​។ ចំណែកឯ​អ្នក​ដែល​ខ្សោយ មិនសូវ​មាន​កម្លាំង ឬ​ស្រក​ទម្ងន់ គួរតែ​បន្ថែម​ការ​ញ៉ាំ​ទឹកដោះគោ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​។​

​ខាងក្រោម​នេះ គឺជា​ឧទាហរណ៍ នៃ​ការ​ញ៉ាំ​អាហារ​បន្ថែម ពី​លើ​អាហារ​ទាំងបី​ពេល​របស់​អ្នក ៖

​ពេល​ក្រោក​ពី​គេង​
​ញ៉ាំ​ទឹកក្រូច​ស្រស់ ឬ​ទឹក​ក្រូចឆ្មារ​ក្តៅៗ​មួយ​ពែង​។​

​អាហារ​ពេលព្រឹក​
​ចូរ​ញ៉ាំ​ទឹកដោះគោ និង​ទឹក​ផ្លែ​ប៉ោម ឬ​ទឹកក្រូច​មួយ​កែវ​។​

​អាហារ​ពេល​ថ្ងៃត្រង់​
​ចូរ​ញ៉ាំ​បន្លែ​ស្ងោរ ស្រូវ​សាឡី និង​ទឹកដោះគោ​មួយ​កែវ​។​

​អាហារ​ពេល​យប់​
​ចូរ​ញ៉ាំ​ស៊ុប​បន្លែ សាឡា​ត ឬ​ផ្លែឈើ​តាម​រដូវ​។​

​ចូរ​ចង់ចាំ​ថា អ្នក​គួរតែ​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​បន្លែ ចន្លោះ​ពេល​ញ៉ាំ​អាហារ​៕

​ប្រភព ៖ Diethealthclub
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។